CamNews

ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​​ជន​បទ​​ជាង ៣០​ភាគរយ​ នៅ​ពុំទាន់​ទទួល​បាន​ទឹក​ស្អាត​​ប្រើ​ប្រាស់

ភ្នំពេញ៖ ក្រសួង​អភិវឌ្ឍន៍ជន​បទ បានឲ្យ​​​ដឹង​ថា គិត​មក​ដល់​​បច្ចុប្បន្ន ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​​ជន​បទ​​ជាង ៣០​ភាគរយ​ នៅ​ពុំទាន់​ទទួល​បាន​ទឹក​ស្អាត​​ប្រើ​ប្រាស់​នៅឡើយ​ទេ។

ក្នុង​ទិវា​ទឹក​ពិភព​​លោក​លើក​ទី​២៦ នៅ​រាជធានីភ្នំពេញ កាល​ពីព្រឹក​មិញ លោក​ នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​​​ជន​បទ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ ប្រជា​ពលរដ្ឋ​នៅ​​សហគមន៍​ជន​បទ​ បាន​​ទទួល​សេវា​ទឹក​ស្អាត​ចំនួន ៦៨​ភាគ​រយ​ហើយ ប៉ុន្តែ​នៅ​សល់​ជាង​៣០​ភាគរយ​​ទៀត​​ នៅពុំទាន់​មានទឹក​ស្អាត​ប្រើ​ប្រាស់ ដែល​ទាមទារ​​ឲ្យ​ភាគី​​ពាក់​ព័ន្ធទាំង​​​អស់​ ចូលរួម​សហការជាមួយក្រសួង​​​បន្ថែម​ទៀត ដើម្បីដោះស្រាយ​បញ្ហា​នេះ។

លោក​ថា​៖ «បើ​សិន​ជា​សកម្ម​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​មិន​ត្រូវ​បាន​បង្កើន​ឡើង​ទេ នោះចំនួន​​ប្រជា​ពលរដ្ឋ​ដែល​គ្មាន​ទឹក​ស្អាត​​ប្រើ​ប្រាស់ នឹង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​នៅ​ឆ្នាំ​ខាង​មុខ​ៗ​ទៀត​ ហើយចំនួន​ប្រជាពលរដ្ឋ​ដែល​ស្លាប់​ដោយ​សារ​ទឹក​គ្មាន​សុវត្ថិ​ភាព​ ក៏​នឹង​កើន​ឡើង​យ៉ាង​ឆាប់​​​រហ័ស​ផងដែរ»។

តែយ៉ាង​ណា លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​សម្រាប់​ប្រជាពលរដ្ឋប្រើ​ប្រាស់​នេះ រាជ​រដ្ឋាភិបាល ក៏​​បាន​ដាក់​ចេញ​នូវ​​គោល​នយោ​បាយ​​ជាតិ ស្តីពី​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជន​បទ ដោយ​ថា នៅឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​​នៅ​សហ​គមន៍​ជន​បទ ត្រូវ​ទទួល​បាន​សេវា​​ផ្គត់​ផ្គត់​ទឹក​ស្អាត និង​អនា​ម័យ​គ្រប់គ្រាន់ ព្រម​ទាំង​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកប​ដោយ​និរន្ត​ភាព។

លោក​ស្រ៊ិន ពុទ្ធី ប្រធាន​នាយក​ដ្ឋាន​​ផ្គត់​ផ្គង់​ទឹក​ជន​បទនៃ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​​​លើក​ឡើ​ងដែរថា ទឹក​ជា​ផ្នែក​មួយ​​ដ៏​មាន​សារៈ​សំខាន់លើ​​​គ្រប់​វិស័យ​​​ ហើយ​​ប្រទេស​​កម្ពុជា សំបូរ​ទឹក​ធម្ម​ជាតិ​ច្រើន ​​ប៉ុន្តែ​នៅមាន​ប្រជាពលរដ្ឋ​​មួយចំនួន​​​តូច​​ដែល​រស់​នៅ​​ជន​បទ​ ​នៅ​​មិន​ទាន់​​​ទទួល​បាន​ទឹក​ពីប្រភព​​កែ​លម្អ​សម្រាប់​​​ប្រើ​ប្រាស់​ពេញ​មួយ​​ឆ្នាំ​នៅឡើយ។

លោក​ថា​៖ «ទឹក​លើ​ដី និង​ទឹក​ក្រោម​ដី បាន​ផ្តល់​ជា​ប្រភព​ទឹក​​សំខាន់​សម្រាប់​ទទួល​ទាន ប៉ុន្តែ​ទឹក​នៅលើ​ដី​ ជា​ទូទៅ​មាន​ពពួក​មេរោគ​​បង្ក​ជំងឺ​រាគ​រូស​ ខណៈទឹក​ក្រោម​ដី​មាន​សារធាតុ​គីមី​សេរានិច​ ដូច្នេះ​យើង​ត្រូវ​ដោះស្រាយ​​បញ្ហា​សុវត្ថិ​ភាព​ទឹក​ និង​​​ត្រូវ​ផ្តោត​លើ​បញ្ហា​បរិស្ថាន​ ដែល​អាច​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​គុណ​ភាព​ទឹក​ ទាំង​​ទឹក​លើដី និង​ទឹក​ក្រោម​ដី​ផងដែរ​»។

បើតាមលោក ពុទ្ធី ការប្រារព្ធទិវាទឹក​ពិភព​លោក​​ឆ្នាំ​២០១៩នេះ បាន​ផ្តោត​ទៅ​លើ​ប្រធាន​បទ «ប្រជាពលរដ្ឋនៅជន​បទ​​គ្រប់​រូប​ត្រូវ​ទទួល​បាន​សេវា​ផ្គត់​ផ្គង់​​ទឹក​ស្អាត» ដោយគ្រប់ភាគីពាក់ព័ន្ធ​បាន​​ពិភាក្សា​អំពី​ដំណោះស្រាយ​ផ្សេង​ៗ ដើម្បី​​ការ​ពារ និង​ថែទាំ​ទឹក​តាម​បែប​ធម្មជាតិ និងធ្វើ​យ៉ាង​ណា​ដើម្បីឆ្លើយ​តប​នឹងបញ្ហា​ឬ​កាត់បន្ថយ​គ្រោះទឹក​ជំនន់ គ្រោះ​រាំង​ស្ងួត និងការបំពុលទឹក​ដោយ​ការប្រើ​ដំណោះស្រាយ​តាម​បែប​ធម្មជាតិ។​

កញ្ញា សាន​ ស៊ាវ​ណាន់ អាយុ​១៨ឆ្នាំ មក​ពីខេត្ត​បន្ទាយ​មានជ័យ ដែលជា​និស្សិត​​រៀន​នៅ​សកល​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ ហើយ​​​បាន​ចូលរួម​ទិវា​ទឹក​ពិភព​លោក បាន​និយាយ​ថា តំបន់​ដែល​កញ្ញា​រស់​នៅ នៅពុំ​ទាន់​មាន​ទឹកស្អាត​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ​ គឺ​អ្នក​ភូមិ​បាន​ប្រើ​ប្រាស់​ទឹក​ស្រះ និង​អណ្តូង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន ជា​ពិសេស​កុមារ ជួប​បញ្ហា​រាគ​រូស នៅ​ពេល​ដែលពួកគាត់​ខ្វះអនាម័យ។

កញ្ញាថា៖ «​ពេល​​ខ្លះអ្នក​ភូមិ​មួយចំនួន​ដែលគាត់​អត់​ទាន់​មានការ​យល់​ដឹង​ពី​អនា​ម័យ​ទឹក​ស្អាត​ គាត់​នាំគ្នាទៅងូត​ទឹក​​នៅក្បែរ​ប្រភព​ទឹក​ទាំង​នោះ​ ហើយអ្នកខ្លះ​ក៏បន្ទោរ​បង់​ក្បែរនោះ​​ អីចឹង​ទៅ​វា​អាច​មាន​​​មេ​រោគ​​បង្ក​ជា​ជំងឺ​រាគ​រូស​ជា​ដើម​។ អីចឹង​ហើយ ខ្ញុំ​​ចង់​​ឲ្យសេវា​ទឹក​ស្អាត​ឆាប់​មាន​ដល់​តំបន់ជន​បទ​​​​ ក៏​ដូចជា​តំបន់​ដែល​ខ្ញុំរស់​នៅ ដើម្បី​ឲ្យ​ពលរដ្ឋ​ជន​បទ​មានទឹក​ស្អាត​ប្រើ​ប្រាស់​ និង​ជួយ​​លើកកម្ពស់​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ»។

តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា លោក​ស្រី Cristian Munduate បាន​ថ្លែង​ថា ការ​ប្រែប្រួល​អាកាស​ធាតុ ក៏ដូចជាការកើន​ឡើង​​សីតុណ្ហ​ភាព​​​នៅឆ្នាំ​នេះ អា​ច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​ភាព​ងាយ​រង​គ្រោះនៃការ​ខ្វះ​​ទឹក​​ស្អាត​ប្រើប្រាស់​នៅកម្ពុជា។ តែយ៉ាង​ណា លោកស្រីថា ​ផែន​ការ​សកម្ម​ភាព​ជាតិឆ្នាំ២០១៩-២០២៣ និង​គោលដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​​ចីរ​ភាព​​សម្រាប់​កម្មវិធីទឹក​ស្អាត​ និង​អនាម័យ​ បាន​បង្ហាញ​​ពីការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា ក្នុង​ការ​សម្រេច​​បាន​នូវ​ចក្ខុវិស័យ​ និង​ផែនក​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ដែល​ថា នៅឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​គ្រប់​រូប​នៅ​សហ​គមន៍​ជន​​បទ​ នឹង​​​ទទួល​បាន​​សេវា​កម្ម​ផ្គត់​ផ្គង់​ទឹក​​​ស្អាត​ និង​អនាម័យ​ប្រកប​ដោយ​សុវត្ថិ​ភាព​ ព្រមទាំង​រស់​នៅ​​ក្នុងបរិស្ថាន​ដែល​មានអនាម័យ​៕

ប្រភព ៖ khmertimes