CamNews

កាតុ បញ្ជូន​ស្វាមី​ទៅ​វៀត​ណាម​ម្ដង​ទៀត ខណៈ​ការ​ព្យា​បាល​ជា​មួយ​គ្រូ​ពេទ្យ​ស្រុក​ខ្មែរ បាន​ធូរ​ស្រាល

(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាចម្រៀង ក្នុងផលិតកម្ម ថោន អ្នកនាង សុខ ចាន់ធីតា ហៅកាតុ ដែល​កំពុងតែធ្វើដំណើរ ទៅប្រទេសវៀតណាម ជាមួយស្វាមី​ ដើម្បីពិនិត្យ​​ស្ទែន(ឧបរណ៍បើកសរសៃឈាម) សរសៃបេះដូង​ឡើងវិញ ខណៈដែលអាការៈជំងឺស្វាមីអ្នកនាង បានប្រសើរឡើង​ ច្រើនហើយ​។ ទោះបីជាអ្នកនាង កាតុ ត្រូវចាំបាច់នាំស្វាមីទៅព្យាបាល និងពិនិត្យតាមដានបន្ថែមនៃស្ថានភាពជំងឺក្ដី ប៉ុន្តែនាងក៏នៅតែសរសើពីសមត្ថភាពរបស់គ្រូពេទ្យក្នុងប្រទេស ជាពិសេសគ្រូពេទ្យ កាល់ម៉ែត្រ ដែលបានជួយសង្គ្រោះជីវិត ប្ដីរបស់នាង ដោយការយកចិត្តទុកដាក់ខ្ពស់ រហូតបានធូរស្បើយពីជំងឺ។

ជាការពិត​ដោយសារតែ មានធុរៈត្រូវមើលថែប្ដី នៅក្នុងមន្ទីរពេទ្យ អ្នកនាង សុខ ចាន់ធីតា បានបង្ហាញមុខតែ១៥ នាទីប៉ុណ្ណោះ ក្នុងថ្ងៃមង្គលការ របស់តារាចម្រៀង ថន តារា បងស្រីនាង ថន លក្ខិណា ពោលគឺក្នុងពេលអើតមុខមួយភ្លែត ​គ្រាន់តែមកចងដៃរួច ក៏ត្រឡប់ទៅវិញ ព្រោះប្រញាប់រៀបចំខោអាវ ទៅវៀតណាម​ក្នុងថ្ងៃនេះ បន្តទៀត។

អ្នកនាង សុខ ចាន់ធីតា បានថ្លែងប្រាប់ Khmertalking ថា ស្វាមីអ្នកនាងបច្ចុប្បន្ន បានធូរស្រាលច្រើនហើយ ក្រោយ​ត្រឡប់ពីសង្គ្រោះបន្ទាន់ កាលពីថ្ងៃ១៨ មិថុនា នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ ប៉ុន្តែក្នុងថ្ងៃនេះ អ្នកនាង​នាំស្វាមីទៅត្រួតពិនិត្យ​សុខភាពមើលម្ដងទៀតថា តើ​ស្ទែនដែលដាក់ក្នុងសរសៃបេះ​ដូងស្វាមី ​នាងល្អ ឬអត់?​ ការដែលនាងនាំស្វាមី ទៅក្រៅប្រទេស ព្រោះកាលពីដាក់ស្ទែន ក្នុងសរសៃបេះដូង បានដាក់នៅវៀតណាម ដូចនេះត្រូវត្រឡប់ទៅឆែកម្ដងទៀត នៅទីនោះ ដើម្បីកុំឲ្យខុសវេជ្ជ​បញ្ជាពេទ្យ។

ទោះបីជាយ៉ាងណា អ្នកនាង កាតុ បានកោតសរសើរ​ពីគុណភាព គ្រូពេទ្យនៃមន្ទីរ​កាលម៉ែត្រ ផ្នែកសរសៃឈាមបេះដូង ថា​ធ្វើការបានល្អ មិនចាញ់​ពេទ្យបរទេសឡើយ។ ចំណែកថ្នាំពេទ្យ ដែលប្រើក៏មិនខុសគ្នាដែរ ព្រោះក្រោយពេលប្ដីនាងឈឺនាងស្គាល់ថ្នាំច្បាស់ ហើយពេទ្យខ្មែរ​និងវៀតណាម ប្រើថ្នាំដូចគ្នា ។ បន្ទាប់ពីពិនិត្យ​នៅវៀតណាមរួច​ អ្នកនាង នឹងបន្តតាមដាន​ នៅពេទ្យកាលម៉ែត្រវិញ ព្រោះអស់លុយតិច និងមានគុណភាពដូចគ្នា ហើយជិតផ្ទះ​មិនចំបាច់ចំណាយលុយច្រើន។

អ្នកនាង កាតុ ជាអ្នកសិល្បៈខ្មែរម្នាក់ បានកោតសរសើរគុណភាពគ្រូពេទ្យខ្មែរ ខណៈដែលតារាសិល្បៈផ្សេងៗ នាំគ្នារិះគន់មិនសំចៃមាត់ ។ នេះមកពីអ្នកនាង កាតុ ជួបផ្ទាល់ខ្លួនឯង ទើប​នាងយល់ច្បាស់ ។ ​កាតុ បានស្រកទំងន់យ៉ាងគំហក់ ខណៈដែលស្វាមីអ្នកនាងឈឺ ហើយចំណាយលុយអស់ច្រើន តែអ្នកនាងក៏អរគុណ ដល់បងប្អូនទាំងអស់ ជាពិសេសអ្នកសិល្បៈ ដែលបានផ្ដល់កំលាំងចិត្ត​ដល់នាង និងប្ដី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង