ហុងកុង ៖ បន្ទាប់ពីទទួលនូវការវះកាត់ជាង ៣០ ដងរួចមកហើយ នារីរូបស្អាតអាយុ ២២ ឆ្នាំ មកពីទីក្រុងហុងកុង ទីបំផុតក៏បានបញ្ចេញនូវអារម្មណ៍ស្តាយក្រោយយ៉ាងខ្លាំងជាមួយនិងការផ្លាស់ប្តូរមុខមាត់ដើមរបស់នាង ដោយសារតែហេតុផលផ្សេងៗពីគ្នា ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews

នៅក្នុងយូធូប Berry Ng បាននិយាយថា នាងព្យាយាមវះកាត់កែសម្ជស្សនៅពេលដែលនាងមានអាយុ ១៧ ឆ្នាំ ដើម្បីបានមុខមាត់ស្រស់ស្អាតដូចជាតារាល្បី ។ នៅពេលដែលនាងជានិស្សិត នាងត្រូវបានបញ្ចុះតម្លៃចំនួន HKD799 សម្រាប់ការចាក់ថ្នាំចំនួន ៣ ដង ដែលជាតម្លៃពិសេសសម្រាប់កូនសិស្សដែលមិនទាន់អាចរកចំណូលបាន ។ ក្រោយពីនោះមក នាង Berry Ng បានចំណាយលុយចំនួន HKD17,000 ដើម្បីធ្វើការវះកាត់កែសម្ជស្ស ។ បន្ទាប់ពីនោះមក នារីម្នាក់នេះក៏ក្លាយជាមនុស្សញៀនជាមួយនិងការកែសម្ជស្ស ។

ទោះបីជាយ៉ាងណាក៏ដោយ ទម្លាប់របស់នាងក៏បានផ្លាស់ប្តូរ ខណៈពេលដែលនាងមានអាយុទើបតែ ២១ ឆ្នាំ ហើយពេលនោះនាងក៏ចាប់ផ្តើមទាក់ទងគ្នាជាមួយនិងបុរសវ័យចំណាស់ម្នាក់ ។

Berry និយាយថា អតីតមិត្តប្រុសរបស់នាង តែងតែរិះគន់អំពីរូបសម្បត្តិរបស់ខ្លួន ដោយធ្វើការប្រៀបធៀបជាមួយនារីដទៃ ។ ដោយសារតែអន់ចិត្តពេក នារីម្នាក់នេះបានសម្រេចចិត្តទៅកែសម្ជស្សជាថ្មីម្តងទៀត ។ រយៈពេល ៦ ខែកន្លងផុតទៅ នាងក៏បានផ្លាស់ប្តូរគ្រប់យ៉ាង ទាំងផ្ងាស បបូរមាត់ ត្របកភ្នែក និងច្រមុះ ដែលមើលទៅនាងគឺជាមនុស្សម្នាក់ផ្សេងទៀតទាំងស្រុងតែម្តង ។

មិនគួរឲ្យជឿ បើទោះបីជានាងព្យាយាមផ្លាស់ប្តូរខ្លួនឯងដោយក្លាយជាមនុស្សម្នាក់ផ្សេងទៀតទៅហើយក្តី មិត្តប្រុសរបស់នាងនៅតែមិនទាន់ពេញចិត្តជាមួយនឹងរូបរាងរបស់នាងនៅឡើយ ។ Berry និយាយថា មិត្តប្រុសរបស់នាងតែងតែភ្ញាក់ផ្អើល និងបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែលគាត់បានទស្សនាវីដេអូណាមួយ ដែលបង្ហាញអំពីសុដន់របស់ស្រ្តី ដែលមានទម្រង់ធំៗ ហើយសង្សាររបស់នាង តែងតែលាន់មាត់ថា អស្ចារ្យមែន ធំមែនទែន ។

ហើយនៅទីបំផុត Berry ក៏បានសម្រេចចិត្តនៅជួបជាមួយនិងឪពុកម្តាយរបស់ខ្លួន ដើម្បីសុំលុយយកទៅវះកាត់ដើមទ្រូង ។ ប៉ុន្តែអ្វីដែលហួសចិត្តបំផុតគឺ មិត្តប្រុសរបស់នាងបានពោលពាក្យមួយឃ្លាថា "គាត់មិនបានសុំអោយនាងវះកាត់ដើមទ្រូងដើម្បីគាត់នោះទេ" ។ ពាក្យមួយឃ្លានេះបានធ្វើឲ្យ Berry រន្ធត់ចិត្តយ៉ាងខ្លាំង ហើយភ្ញាក់ខ្លួនថា នាងគឺជាមនុស្សល្ងង់ម្នាក់ដែលព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីមនុស្សដែលមិនធ្លាប់ស្រលាញ់នាងជានាងទាល់តែសោះ ។

តាំងពីពេលនោះមក នាង Berry បានចាប់ផ្តើមបង្ហោះវីដេអូនៅលើយូធូប ដើម្បីរៀបរ៉ាប់អំពីបទពិសោធន៍ដែលនាងបានឆ្លងកាត់ ព្រមទាំងដាស់តឿនដល់មនុស្សស្រីទាំងអស់ កុំអោយមានកំហុសឆ្គងដ៏ធំដូចជារូបនាង ។ នារីម្នាក់នេះគ្រាន់តែសង្ឃឹមថា ខ្លួនអាចនឹងត្រលប់ទៅជាខ្លួនឯងដូចកាលពីមុន ប៉ុន្តែអ្វីៗគ្រប់យ៉ាងហួសអស់ហើយ ព្រោះនាងត្រូវរស់នៅជាមួយនិងរូបរាងបែបនេះពេញមួយជីវីត ដោយគ្មានថ្ងៃត្រលប់ទៅរកមុខមាត់ដូចដើមបានឡើយ ។

នាង Berry បន្តទៀតថា នាងប្រហែលជាត្រូវរស់នៅជាមួយនិងទម្រង់មុខក្លែងក្លាយ ប៉ុន្តែនាងមានបេះដូងបរិសុទ្ធមួយ ទុកសម្រាប់មនុស្សម្នាក់ដែលពិតប្រាកដ ហើយស្រលាញ់នាងជានាង ។

ស្រ្តីគ្រប់រូបត្រូវចងចាំថា ប្រសិនបើនរណាម្នាក់ពិតជាស្រលាញ់យើង គឺគេពិតជាស្រលាញ់យើងជាយើង មិនមែនស្រលាញ់រូបសម្រស់ខាងក្រៅនោះទេ ប្រសិនបើគេព្យាយាមប្រៀបធៀបយើងជាមួយនិងនារីដទៃ គឺមានន័យថា គឺគេស្រលាញ់ស្រីដទៃ មិនមែនស្រលាញ់យើងនោះទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist