CamNews

ហ៊ិន ច័ន្ទនីរ័ត្ន ឮថា​ត្រៀម​បោះ​ទុ ន​ជាង​១ម៉ឺន​ដុល្លារ បើក​ហាង​លក់​សម្លៀក​បំពាក់

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនីវ័យក្មេង សាច់សខ្ចីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយពីដាក់ខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈមកនេះ ត្រូវបានមហាជនស្គាល់ និងមើលឃើញថា នាងជាតារាស្រីមួយដួង ដែលមានឱកាសច្រើន ក្នុងការបង្ហាញមុខ តាមរយៈការដើរតួសម្តែង ថតស្ប៉តពាណិជ្ជកម្ម និង ធ្វើជាពិធីការិនី តាមបណ្តាកម្មវិធីក្នុងស្ថានីទូរទស្សន៍ និងកម្មវិធីផ្សេងៗ។

ស្របពេលដែលការងារសិល្បៈ និងសន្ទុះនៃកេរ្តិ៍ឈ្មោះរបស់នាង កំពុងតែបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ថ្មីៗនេះ ក៏ស្រាប់តែឮព័ត៌មានមកថា ពិធីការិនីវ័យក្មេងរូបនេះ កំពុងតែរៀបចំធ្វើគម្រោង ចំណាយលុយខ្ទង់រាប់ម៉ឺនដុល្លារ ដើម្បីបើកអាជីពរកស៊ីផ្ទាល់ខ្លួន ដែលគេដឹងថាគឺជាអាជីព ថ្មីមួយទៀត បន្ទាប់ពីការងារសិល្បៈ នាពេលបច្ចុប្បន្ននេះ។

ផ្អែកតាមប្រភពខ្សឹបខ្សៀវ ចេញពីរង្វង់អ្នកសិល្បៈដែលជិតស្និទ្ធ នឹងតារាស្រីរូបនេះ បាននិយាយបង្ហើបប្រាប់ថា បច្ចុប្បន្ន តារាសម្តែងស្រីវ័យក្មេង ដែលកំពុងមានឱកាស កាន់មេក្រូក្ដោបតំណែង ធ្វើជាពិធីការិនីប្រចាំស្ថានីយ ទូរស្សន៍ប៉ុស្តិ៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែគម្រោង ចំណាយលុយ ជាច្រើន ដើម្បីបើកហាងរកស៊ីផ្ទាល់ខ្លួនមួយកន្លែង នៅក្នុងក្រុងភ្នំពេញ នាពេលខាងមុខដ៏ខ្លីនេះ។

ប្រភពខាងលើបាននិយាយបន្តថា ចំពោះគម្រោងបើកហាងថ្មីនេះ គឺនាង ហ៊ិន ច័ន្ទនីរ័ត្ន នឹងបើកជាហាងលក់សម្លៀកបំពាក់ បែបយុវវ័យសម័យថ្មី ហើយតម្រូវគ្រប់បុរស-នារីដែល គ្រោងនឹងចំណាយ ដើមទុនមិនតិចជាង១ម៉ឺនដុល្លារ នោះទេ។ ចំណែកឯលុយដែលនាង គ្រោងនឹងយកទៅ ចំណាយ លើការបើកហាងរកស៊ីផ្ទាល់ខ្លួននេះ មិនត្រូវបានប្រភពខាងលើនេះ បញ្ជាក់ឱ្យ ច្បាស់ទេថា ជាលុយរបស់នាងផ្ទាល់ខ្លួនទាំងអស់ ឬ មួយបានមកពីការជួយឧបត្ថម្ភខាងណានោះទេ។

ប្រភពដដែល បាននិយាយទៀតថា បច្ចុប្បន្នពិធីការិនីសម្បូរ វោហាស័ព្ទ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងតែខ្នះខ្នែង ដើររកទីតាំងឱ្យពិតប្រាកដមួយ ដើម្បីរៀបចំបើកជាហាង ដាក់លក់សម្លៀកបំពាក់ ក្នុងពេលដ៏ឆាប់បំផុត ព្រោះនាងយល់ថា ឆ្នាំ២០១៥នេះ គឺជាឆ្នាំមានហុងស៊ុយល្អ អាចទទួលបានលាភ ដ៏ច្រើន។

ជុំវិញការលេចឮព័ត៌មានខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាច ទំនាក់ទំនង ដើម្បីសុំការបំភ្លឺ ពីកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បាននៅឡើយទេ កាលពីរសៀលថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥នេះ ព្រោះលេខទូរស័ព្ទរបស់នាង ឆ្លើយថា កំពុងជាប់រវល់។ យ៉ាងណាមិញគេហទំព័រ LookingTODAY រងចាំស្វាគមន៍ ចំពោះការចេញមុខ មកបកស្រាយនៅពេលក្រោយ ពីសំណាក់ ពិធីការិនី រូបស្រស់កញ្ញា ច័ន្ទនីរ័ត្ន ដើម្បីឱ្យមហាជ នបានដឹងពីការពិត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល