CamNews

ចិន តៃវ៉ាន់ ជូបគ្នា ជាលើកដំបូង ក្នុងទំព័រ ប្រវត្តិសាស្រ្ត ចាប់តាំងពី សង្គ្រាមស៊ីវិល ចិន ១៩៤៩

ព័ត៌មានអន្តរជាតិ ៖ អំឡុងថ្ងៃពុធ សប្តាហ៍នេះ​ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយសម្រង់អត្ថបទ សារព័ត៌មានអោយដឹងថា ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ​ មេដឹកនាំថ្នាក់កំពូល ចិន និង   កោះតៃវ៉ាន់ គ្រោង នឹងជួបប្រជុំគ្នា ជាប្រវត្តិសាស្រ្ត និងជាលើកដំបូង ចាប់តាំងពីសង្គ្រាមបែកបាក់គ្នា សង្គ្រាមស៊ីវិលចិន ឆ្នាំ ១៩៤៩ ។

ប្រភពដដែលបន្តអោយដឹងថា ប្រធានាធិបតីសាធារណៈរដ្ឋចិន Xi Jinping នឹង ជួបប្រជុំដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតី កោះតៃវ៉ាន់ លោក Ma Ying-jeou នៅប្រទេស   សឹង្ហបុរី  ចុងសប្តាហ៍នេះ​។លោក Zhang Zhijun ប្រធានការិយាល័យ កិច្ចការបរទេស កោះតៃវ៉ាន់ ប្រចាំប្រទេសចិន អោយដឹង ថា ៖​ ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំ ថាកិច្ចប្រជុំកំពូលខាងមុខនេះ នឹងទទួលបា​នការគាំទ្រ ពីគ្រប់ស្រ ទាប់វណ្ណៈទាំងអស់ នៅ ទូទាំងច្រកសមុទ្រ និង សហគមន៍អន្តរជាតិ  បន្ថែម  ពីលើនេះ​ លោក Cha​​- rles Chen អ្នកនាំពាក្យអោយលោក Ma គូសបញ្ជាក់អោយដឹង នៅ  ថ្ងៃ  អង្គារនេះ ថា ដឹកនាំ​ទាំងពីរ​នឹង​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​លើ​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ ប្រកបដោយ​សន្តិភាព​នៃ​ទំនាក់ទំនង​ឆ្លងកាត់​ជ្រោយ​សមុទ្រ​តៃវ៉ាន់។​

ដោយឡែក គណបក្សប្រឆាំងកោះតៃវ៉ាន់ ទទូចអោយ ប្រធានាធិបតី លោក Ma Ying-jeou ស្រាយបំ ភ្លឺជាសាធារណដល់មហាជនទាំងអស់ ដោយមានជាការធានាដល់ពលរដ្ឋរបស់ខ្លួនថាជំនួបកិច្ចប្រជុំ កំពូលនឹងមិនមានផលប៉ះពាល់អវិជ្ជមាន ដល់ទឹកដី កោះតៃវ៉ាន់ ។

គួររំឮកថា ប្រធានាធិបតី ​ចិន កាលពីពេលកន្លងទៅ ធ្លាប់ប្រើ​​ពេល​វេលាសមស្រប​មួយ ​​រំលឹក​មេរៀន​ខ្លឹម​ដ៏​កូន​ដែល​នៅ​ឆ្ងាយ​មួយ​នេះ អំពី​នយោបាយ​ចិន​តែ​មួយ។ លោក  ​ស៊ីជិនពីង​ បានព្រមាន​តៃវ៉ាន់ ឱ្យ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ប្រើ​ពាក្យ​ "ប្រទេស” ឬ​ បែង​ចែក ចិន​និង​តៃវ៉ាន់។ ភាគី​ទាំងពីរ​អាច​ផ្តោះប្តូរ​គ្នា​ដោយ​ស្មើ​ភាព និង​ដោយ​ឈរ​លើ​គោលការណ៍​ចិន​តែ​មួយ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​ចុះ​កិច្ចព្រម ព្រៀម​សមហេតុផល។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សម្រាប់ប្រទេសចិន តៃវ៉ាន់ គ្រាន់តែជាដីកោះ នៃខេត្តមួយ របស់ប្រទែសចិនតែប៉ុណ្ណោះ ដោយស្ថិតនៅក្រោម ដែនអធិបេយ្យភាពរបស់ខ្លួន និង ស្ថិត ក្នុង​ស្ថាន ភាព​រង់ចាំ ការ​បង្រួបបង្រួម​គ្នា​ នៅឡើយ ។  ចិន  ​អាច​នឹង​ប្រើ​កម្លាំង​បាយ​ផ​ង​ប្រសិន​បើ​តៃវ៉ាន់​ហ៊ាន​ប្រកាស​ឯករាជ្យ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី