ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់បានធ្លាក់ចុះ ពីទីខ្ពស់ មានរយៈកំពស់ខ្ពស់ ដល់ទៅ ៣០ម៉ែត្រ រហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបលោក បង្ហាញវត្តមាន ឈរ កៀកជាខ្លាំងទៅនឹងច្រាំង ថ្មចោទ ដើម្បីថតរូបខ្លួនឯង ភ្លាមនោះ លោកក៏បានរអិលជើង និងបានធ្លាក់ ចុះស្លាប់តែម្តង ខណៈ ករណីគ្រោះថ្នាក់ដ៏កម្រ និងមិនគួរអោយជឿមួយនេះ បានកើតឡើងនៅក្នុងខេត្ត Zhejiangប្រទេស ចិន។

សាកសពជនរងគ្រោះ ត្រូវបានរកឃើញ នៅផ្លូវទឹក ផ្នែក ខាងក្រោម នៃ លំហូរ ផ្លូវទឹក ទឹកធ្លាក់ Longmen ជិតភ្នំ Dongbai ប្រទេសចិន ។ ជាជាងរកឃើញសាកសព ក្រុមការងារ ក៏បានប្រទះនិង រកឃើញដូចគ្នាដែរ ដងថត រូបខ្លួនឯង និង ទូរស័ព្ទដៃ ។ បច្ចុប្បន្នភាព ប៉ូលីសក្នុងស្រុក កំពុងតែ ធ្វើការតាមដាននិងស៊ើបអង្កេត សាកសព បុរស មិនទាន់ស្គាល់អត្តសញ្ញាណមួយនេះ ស្របពេល ប្រជាពលរដ្ឋក្នុងស្រុក មានជំនឿជាក់ថា សាកសព មានវ័យ ប្រមាណ ៣០ ឆ្នាំ ដោយនៅក្នុងនោះ មានការធ្វើសេចក្តីសន្និដ្ឋានអោយដឹងថា ជនរងគ្រោះ បានរអិល និងធ្លាក់ស្លាប់ ពីលើជ្រាំងថ្មចោទ រយៈកំពស់ខ្ពស់ អំឡុងថតរូប Selfie ។ គួរបញ្ជាក់ថា ព័ត៌មាន អកុសល ស្តីពី ករណីស្លាប់ដោយ សារតែថតរូប Selfie នេះ ពុំមានជាលើកទី ១ នោះទេ ពោល អំឡុងឆ្នាំ ២០១៣ កន្លងទៅនេះ ភ្ញៀវ ទេសចរ ភេទស្រីម្នាក់ វ័យ ៥៥ ឆ្នាំ បានធ្លាក់ចុះ ពីជ្រាំងថ្មចោទ នៅក្នុងខេត្ត Heilongjiang ប្រទេស ចិន បន្ទាប់ពីប៉ុនប៉ងថតរូប Selfie ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា