ស៊ីដនី៖ ពិតជាគួរឲ្យស្រៀវមែន ដែលបុរសជនជាតិ អូស្ត្រាលីម្នាក់ហ៊ាន ឲ្យមិត្តស្រីប្រើប្រដាប់កៀប សក់ត្រង់មកកៀប លិង្គរបស់ខ្លួននៅពេល ដែលនាងយល់ថា គាត់មិនស្មោះត្រង់ចំពោះនាង ហើយជាការពិតគឺនារីជាមិត្តស្រីនោះក៏បាន ធ្វើវាមែន ។

នាង Bronwyn Parker អាយុ២២ឆ្នាំ បានយកឧបករណ៍កៀបសក់ត្រង់មកកៀបពងស្វាសមិត្តប្រុសរបស់នាងឲ្យរង របួសដែលយ៉ាងហោចណាស់គ្រូពេទ្យនិយាយថា ត្រូវប្រើពេលប្រហែលជាព២ឆ្នាំទើបអាចព្យាបាលរបួសនោះឲ្យជា បាន ។

បន្ទាប់ពីត្រូវប៉ូលិសហៅទៅសាកសួរនាង Parker បាននិយាយថា នាងគ្រាន់តែកៀបលិង្គមិត្តប្រុសប្រហែលជា២-៣ វិនាទីប៉ុណ្ណោះ ដែលមើលមួយភ្លែតទៅ វាដូចជារលាក ព្រោះតែត្រូវកម្តៅព្រះអាទិត្យអញ្ចឹង ក្រោយ មកប៉ូលិសបានបញ្ជូន ខ្លួននាង Parker ទៅតុលាការ កាត់ទោសដោយ ចៅក្រមបានចោទប្រកាន់ថា នេះជាបទឧក្រិដ្ឋមិនធម្មតាឡើយ ហើយវា អាចធ្វើឲ្យបុរសរងគ្រោះខ្លាច មិនអាចប្រើជីវិតបន្តពូជ បានទៀតផង ប៉ុន្តែមិត្តប្រុសរបស់ Parker មិនបានចោទប្រកាន់ នាងទេ ។ ចៅក្រមបានកាត់ទោស Parker ឲ្យជាប់ពន្ធនាគាររយៈពេល៩ខែ តែជាទោសព្យួរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល