CamNews

បុរសម្នាក់ត្រូវគេសម្លាប់ ទុកសាកសពនៅលើវាលខ្សាច់ ក្នុងសង្កាត់ចាក់អង្រែលើ ទាំងមិនស្លាល់អត្តសញ្ញាណ

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅចំណុចដីឡូតិ៍វាលខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែកតានូ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ នៅម៉ោង៨៖៤០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមសមត្ថកិច្ច ជនរងគ្រោះដែលស្លាប់នេះ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ ស្លៀកខោខ្លីក្រឡា​ការ៉ូ​ពណ៌ប្រផេះត្រឹមជង្គង់ ពាក់អាវយឺតដៃខ្លី ពណ៌ក្រហម មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ​ទេ  ដោយសពមាន​សភាពហើមរលួយ មានស្នាម​កាប់​៣​កន្លែង គឺនៅត្រចៀក​ខាង​ឆ្វេង​០១កន្លែង និងនៅលើក្បាលខាងស្តាំ០២កន្លែង។ ​​

​​សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលពិនិត្យរួច សពបានយក​ទៅដម្កល់​ទុក​នៅវត្ត ចាក់​អង្រែក្រោម ដើម្បីស្រាវជ្រាវ​រកក្រុម​គ្រួសារ​​មកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី