ព្រះសីហនុ ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាព ចាប់រំលោភ នារីម្នាក់ នៅវេលាម៉ោង១រំលង អាធ្រាត្រចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈ មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ភូ ប្រុស ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ នេសាទមានទីលំនៅ ដូចខាងលើ ដែលបានធ្វើសកម្មភាពហែក ជញ្ជាំងផ្ទះចូល ទៅប៉ុន ប៉ងចាប់រំលោភជនរងគ្រោះឈ្មោះ ស.គ.ធ អាយុ២១ឆ្នាំ មុខរបរមេផ្ទះ ខណៈនាងកំពុងដេកលក់ ក្នុងបន្ទប់ ប៉ុន្តែនាងភ្ញាក់ ដឹងខ្លួនទាន់ហើយ រើបំរាស់ស្រែក ឆោរឡោទើបជនសង្ស័យរត់ចេញបាត់។

បើតាមមន្រ្តីនគរបាល ក្រោយមាន ករណីនេះកើតឡើង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យរូបនេះ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅស្នងការ ដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕