សារព័ត៌មាន Asphalt and Rubber ទើបធ្វើការបង្ហោះនូវរូបភាពមួយសន្លឹក ដែលត្រូវបានឲ្យដឹងថាជា ម៉ូដែលអាប់ឌេត ស៊េរី២០១៧ នៃម៉ូតូ KTM 390 Duke។

តាមរយះរូបភាពនេះ យើងអាចប្រាកដបានថា នេះគឺជាគំរូម៉ូតូថ្មីមួយរបស់ KTM ប៉ុន្តែនៅលើតួនៃម៉ូតូគឺមិនបានបង្ហាញឲ្យយើងបានឃើញ ឈ្មោះហៅណាមួយឡើយ។ បើសិនជាវាពិតជា 390 Duke មែននោះ យើងសង្កេតឃើញមានបណ្តាចំនុចខុសប្លែកពីស៊េរីមុនៗ ដែលរួមមាន ចង្កៀងមុខ ធុងសាំង គម្របធុងសាំង និងស្គ្រ៊ីននាឡិកា។ ប្រភពក៏បានឲ្យដឹងថា រូបភាពនេះបានថតពីក្នុងរោងចក្រ Bajaj នៅប្រទេសឥណ្ឌា កន្លែងដែលផលិត 390 Duke ក្នុងពេលដែលវាត្រូវបានរចនាម៉ូត នៅប្រទេស អូទ្រីស។

នៅមិនទាន់មានព័ត៌មានណាមួយ ដែលប្រាប់ឲ្យដឹងពី ការអាប់ឌេតលើកម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងសមត្ថភាពប្រតិបត្តិការរបស់ 390 Duke 2017 នៅឡើយទេ។ លទ្ធភាពច្រើនដែល KTM នឹង ធ្វើការបង្ហាញណែនាំ 390 Duke 2017 នៅក្នុងពិធីតាំងពិព័រណ៍ INTERMOT ឬ EICMA ដែលនឹង ប្រារព្ធធ្វើឡើងនៅចុងឆ្នាំនេះ៕

ប្រែសម្រួល៖ មង្គល