ព័ត៌មានកំសាន្ត ៖ តារាសម្តែងរូបសង្ហានិងជាតារាចម្រៀងល្បីឈ្មោះ ព្រមទាំងជាតារាមូដែលថែមទៀតផង គឺ លោក James jirayu ដែលជាតារាល្បីលំដាប់ជួរមុខរបស់ប្រទេសថៃ នឹងវិលមកកាន់ប្រទេសកម្ពុជាថ្មីម្តងទៀត ដើម្បីជួបប្រិយមិត្តកម្ពុជាជាថ្មី ជាមួយការប្រគំតន្ត្រីដ៏ធំមិនធ្លាប់មានពីមុនមក ។

គួរបញ្ជាក់ឲ្យដឹងថា លោក James jirayu លើកនេះ នឹងមានការប្រគំតន្ត្រីដ៏ធំ និងដំបូងគេដែលមានឈ្មោះថា James Ji 2017 ASEAN Tour Fan Meeting Phnom Penh នៅឯសាលមហោស្រពកោះពេជ្រ ។ ហើយការប្រគំតន្ត្រីដ៏អស្ចារ្យនេះនឹងមានការលក់សំបុត្រនៅ ២ ទីតាំង ដូចជា សណ្ឋាគារភ្នំពេញ និង អគារ LYP Group មហាវិថីម៉ៅ សេទុង ។

កាលបរិច្ឆេទចាប់ផ្តើមដាក់លក់សំបុត្រពីថ្ងៃទី ០៨ ខែកុម្ភៈតទៅក្នុងតម្លៃ ១០ ដុល្លារ ។ ចំណែកឯសម្រាប់សមាជិករបស់ PNN Privilege Club Card នឹងទទួលបានឱកាសជាមួយនិងតម្លៃពិសេស គឺអាចកក់សំបុត្រមុន ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែកុម្ភៈ ក្នុងតម្លៃត្រឹមតែ ៧ ដុល្លារតែប៉ុណ្ណោះ ។

គួរបញ្ជាល់ឲ្យដឹងថា នេះគឺជាលើកទី ២ ហើយដែលតារាសម្តែងថៃដ៏ល្បីឈ្មោះមួយដួងនេះមិនកាន់ប្រទេសកម្ពុជា ។ ហើយលើកទី ១ ខែលោកបានមកកាន់ប្រទេសកម្ពុជា គឺមកជាមួយនិងតារាសម្តែងមុខស្លូត គឺនាង Bella ranee និងឆ្លៀតឱកាសផ្សព្វផ្សាយរឿង "ភរិយាបណ្តូលចិត្ត" ដែលទើបតែចប់នាពេលកន្លងទៅនេះទេ ៕

ដោយ ៖ គន្ធា

ប្រភព ៖ FB