(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេត សហព័ន្ធអាមេរិក ឬហៅកាត់ថា FBI បានឲ្យដឹងថាខ្លួនទទួលបាន ដីកាឆែកឆេ និងបានរកឃើញសារអេឡិចត្រូនិច ឬEmail ចំនួន ៦៥០,០០០សារនៅលើកំព្យូទ័រយួរដៃ របស់អតីតសមាជិកសភាលោក Anthony Weiner ដែលគេជឿជាក់អាចមានជាប់ពាក់ព័ន្ធ នឹងរឿងអាស្រូវប្រើប្រាស់ Email ឯកជនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន នៅអំឡុងពេលកាន់ដំណែងជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចេញផ្សាយ ដោយកាសែត New York Times ដែលដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

យោងតាម New York Times អ៉ីមែលចំនួន ៦៥០,០០០ នេះត្រូវបានរកឃើញនៅក្នុងក្របខណ្ឌនៃ ការស៊ើបអង្កេតជុំវិញករណី លោក Anthony Weiner បានផ្ញើសារ SMS មានទំនាក់ទំនងផ្លូវភេទជាមួយនឹង ក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ហើយនេះក៏ជាមូលហេតុ នៃការលែងលះរវាងលោក និងលោកស្រី Huma Abedin ដែលជាជំនួយការដ៏ជិតស្និទ្ធម្នាក់ របស់លោកស្រី គ្លីតុន ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងត្រូវការដីកាមួយ ផ្សេងទៀតដើម្បីបន្តការស៊ើបអង្កេត លើការឆ្លើយឆ្លងគ្នាតាមរយៈ Email រវាងអ្នកទាំងពីរនាក់នេះសំដៅ កំណត់ថា តើវាមានជាប់ទាក់ទិននឹងរឿងអាស្រូវ Email ឯកជន ឬការរំលោភលើព័ត៌មានសម្ងាត់ពីសំណាក់ លោកស្រី គ្លីនតុន ឬក៏យ៉ាងណា។

គួរបញ្ជាក់ថា មធ្យមភាគនៃការស្ទង់មតិរបស់ New York Times ចេញផ្សាយកាលពីថ្ងៃអាទិត្យ បានបង្ហាញថា លោក ដូណាល់ ត្រាំ បានទទួលសម្លេងគាំទ្រ ៤៦% ទល់នឹង៤២% របស់ លោកស្រីហ៊ីលឡារី គ្លីនតុន នៅបន្ទាប់ពីរឿងអាស្រូវ Email ត្រូវបាន FBI ផ្ដើមស៊ើបអង្កេតសារជាថ្មី៕

ប្រភព ៖ NYT/RT/CNN

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង