(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Healthnews ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ជំងឺបេះដូង គឺជាឃាតករលេខ១ នៅសហរដ្ឋអាមេរិក។ វាមានមូលហេតុជាច្រើន ដែលមនុស្សម្នាក់ៗអាចកើត នូវជំងឺមួយនេះ ដោយជួនពេលខ្លះអ្នកមិនអាច មានវិធានការ ដើម្បីទប់ស្កាត់វាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាមូលហេតុ ធ្វើឲ្យកើតមានជំងឺបេះដូង វាត្រូវអាចគ្រប់គ្រងបានដោយរូបអ្នកផ្ទាល់ ដែលនៅក្នុងនោះរួមមាន៖

ការជក់បារីៈ
ការជក់បារីធ្វើឲ្យមានជំងឺបេះដូង។ អ្នកជក់បារីអាចមានឱកាស កើតជំងឺបេះដូងច្រើនជាងអ្នក ដែលអត់ជក់២ដង ។

រាងកាយមានសម្ពាធឈាមខ្ពស់ៈ
ការមានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យឈាមមានការបុកខ្លាំង ទៅបេះដូង និង សសៃឈាមរបស់ ដែលក៏ជាមូលហេតុនៃការកើតជំងឺ បេះដូងដែរ។

កំរិត ខូលេស្តើរ៉លខ្ពស់ៈ

កំរិតនៃសារជាតិខូលេស្តូរ៉ល ក្នុងរាងការរបស់អ្នកមានកាន់តែខ្ពស់ ឱកាសនៃការកើតជំងឺបេះដូង មានកាន់តែច្រើន ពីព្រោះវាអាចធ្វើឲ្យចង្វាក់បេះដូង ដើរកាន់តែញាប់ៗទៅ បន្ទាប់មកវាប្រែជាខ្សោយយ៉ាងឆាប់រហ័ស ដែលជារោគសញ្ញា នៃជំងឺបេះដូង។

ការមិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណ ក៏ជាមូលហេតុមួយ នៃការកើតជំងឺបេះដូងដែរ។

ធាត់ជ្រុលៈ
ប្រសិនបើអ្នកមានរាងធាត់ខ្លាំង នោះអ្នកកំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ចំពោះចង្វាក់បេះដូងរបស់អ្នក។

ភាពស្មុគស្មាញៈ
នៅពេលដែលអ្នកមានភាព តានតឹងខ្លាំងក្នុងអារម្មណ៍ នោះសម្ពាធឈាមរបស់អ្នកនឹងត្រូវឡើងខ្ពស់ ដែលធ្វើឲ្យចង្វាក់បេះដូង របស់អ្នកដើរមិនប្រក្រតី៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង