នៅក្នុងត្រីមាសទី២ កន្លងទៅថ្មីៗនេះ អាចនឹងជាត្រីមាសដែល Samsung Electronics ទទួលបានផលចំណេញខ្ពស់បំផុត នៅក្នុងរង្វង់ពីរឆ្នាំកន្លងមកនេះ។ នេះបើយោងតាមបណ្តាតួរលេខដំបូង ដែលពួកគេបានបង្ហាញ។ ក្នុងនោះ ជំនួញបណ្តាគ្រឿងអេឡិចត្រូនិច អាចទទួលបានប្រាក់ចំណូល ប្រហែល ៤៣ពាន់លានដុល្លារ ហើយជាពិសេសនោះគឺប្រាក់ចំណេញឡើងដល់ ៧ពាន់លានដុល្លារ ក្នុងរយះពេលប្រហែលជា ៣ខែ គឺចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៦។

៧ពាន់លានដុល្លារ គឺជាទំហំទឹកប្រាក់ចំណេញច្រើនជាងគេបំផុត ដែលក្រុមហ៊ុន Samsung ទទួលបានគិតចាប់ពីដើមឆ្នាំ២០១៤ មក។ បើប្រៀបនឹងត្រីមាសទី២ ឆ្នាំមុន ផលចំណេញដែល Samsung ទទួលបាន គឺកើនឡើងដល់ ៤១% ឯណោះ។ នេះគ្រាន់តែជាតួរលេខដំបូងប៉ុណ្ណោះ ហើយគេរំពឹងទុកថា Samsung នឹងដាក់ចេញនូវលទ្ធផលជំនួញផ្លូវការ នៅចុងដែនេះ ពេលនោះតួរលេខអាចនឹង មានការផ្លាស់ប្តូរទៀត។ ហើយពេលនោះដែរ ពួកយើងនឹងបានដឹងយ៉ាងច្បាស់ថា Galaxy S7 និង S7 Edge បានរួមចំណែកច្រើនប៉ុណ្ណា លើជំនួញរបស់ក្រុមហ៊ុន៕

- អានអត្ថបទ៖ លេចចេញម៉ូដែលគំនូរ CAD បញ្ជាក់ពីរូបរាងរបស់ iPhone 7 និង 7 Plus

ប្រែសម្រួល៖ មង្គល