CamNews

មិនបានជានិយាយអ្វីនោះទេ ហើយក៏មិនចង់និយាយផងដែរ ជាមួយនឹង Mourinho

ព័ត៌មានកីឡា៖ អ្នកគ្រប់គ្រងថ្មី របស់ក្លឹប Real Madrid គឺលោក Rafa Benitez បានប្រកាសក្ដែងៗថា​ គាត់គ្មាន​បំណងចង់និយាយ អ្វីជាមួយ ថ្នាក់គ្រងគ្រងក្លឹប Chelsea គឺលោក Jose Mourinho សូម្បីតែបន្ដិច មក​ទល់នឹងពេលនេះ ។

កន្លងមក រវាងអ្នកទាំងពីរ គឺលោក  Rafa Benitez នឹង Jose Mourinho ធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នារូចម្ដងហើយ កាលពីពេលដែលលោក  Rafa Benitez ទើបតែចូលកាន់តំណែង ក្នុងក្លឹប Real Madrid ដោយ​ភរិយារបស់លោក បានថ្លែងថា ប្ដីគាត់ គឺតែងតែចូលកាន់តំណែង ក្រោយ Mourinho ហើយរៀបចំនូវភាព​រញ៉េរញ៉ៃ បន្សល់ពីគាត់ ។ ស្របពេលនោះផងដែរ លោក Mourinho បានតបទៅវិញថា លោក  Rafa Benitez​កឺជាអ្នកដែលចូលទៅបំផ្លាញ ស្នាដៃដែលគាត់ខំបង្កើត ពោលការដឹកនាំរបស់គាត់គឺគ្មានអ្វីរីក​ចម្រើន​​នោះទេ មាន ថយចុះ ។

លោក  Rafa Benitez ពេលបច្ចុប្បន្ន កំពុងតែសប្បាយចិត្ដជាខ្លាំងនឹងលទ្ធផល​ ក្រុម Real Madrid ដែលភាព​លេចធ្លោជាមួយ នឹងជោគជ័យស្ទើរតែផ្ទួនៗគ្នា ដោយឡែកអី បើក្រលេកមើល ក្លឹប Chelsea ​វិញ ហាក់ដូច​ជា​យ៉ាប់យឺនជាខ្លាំងក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងរដូវកាលនេះ ។ ភាពទន់ខ្សោយរបស់ Chelsea គឺមិនទាន់មាននរណាម្នាក់ហ៊ានអះអាងនោះទេ ពីទឹកចិត្ដរបស់លោក  Rafa Benitez ប៉ុន្ដែ បើតាមការថ្លែងរបស់គាត់ផ្ទាល់បានប្រកាសថា គាត់គឺមិនចង់ និយាយរក Mourinho ទាល់​តែសោះ សូម្បីតែបន្ដិច។

លោក  Rafa Benitez ដដែល បានទទួចទៀតថា ការដឹកនាំរបស់គាត់ ពេលនេះ គឺមានប្រៀបជាខ្លាំង ជាងពេលណាៗទាំងអស់ ក្នុងកំលុងពេលដែលគាត់ដឹននាំកន្លងមក ហើយបើធៀបទៅនឹង អ្នកគ្រប់គ្រងចាស់ ក៏មិនហ៊ាននិយាយថា លើគាត់នោះដែរ បើមើលឃើញជាក់ស្ដែង​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ squawka