(ភ្នំពេញ)៖ សម្រាប់ប្រភេទកីឡាបាល់ទាត់ នឹងបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី១ នាល្ងាចនេះហើយ ដោយផ្នែកបុរស គឺក្រុមរាជធានីភ្នំពេញ ត្រូវជួបក្រុមមកពីខេត្តសៀមរាប ខណៈផ្នែកនារី ក្រុមមកពីខេត្ដកំពង់ស្ពឺ ជួបក្រុមខេត្តប៉ៃលិន ដើម្បីប្រជែងតំណែងជើងឯកក្នុងព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។

គួរបញ្ជាក់ថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រល្ងាចនេះ ក្រុមរាជធានីភ្នំពេញ បានយកឈ្នះក្រុមតំណាងខេត្តបាត់ដំបូង ៤-១ ហើយក្រុមតំណាងខេត្តសៀមរាប បានយកឈ្នះក្រុមមកពីខេត្តកំពង់ចាម ដោយលទ្ធផល ៤-០ នៅក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីដើមសប្ដាហ៍កន្លងទៅ ។ ប៉ុន្ដែយ៉ាងណាគេរំពឹងថា ការប្រជែងតំណែងជើងឯករវាងក្រុមរាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងមានភាពតានតឹង ដោយសារក្រុមទាំងពីរមានកម្រិតសមត្ថភាពប្រហាក់ប្រហែលគ្នា ។

ដោយឡែកលទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបាល់ទត់នារីវិញ គឺក្រុមខេត្តកំពង់ស្ពឺ បានយកឈ្នះក្រុមបាល់ទាត់នារីខេត្តសៀមរាប ២-១ និងក្រុមតំណាងខេត្តប៉ៃលិន យកឈ្នះក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ដោយលទ្ធផល ១០-០ ។ ចំពោះជំនួបរវាងក្រុមកំពង់ស្ពឺ និងប៉ៃលិន ដោយមើលឃើញពីបទពិសោធន៍ និងជោគជ័យកន្លងមក ការប្រកួតនេះ ក្រុមមកពីខេត្តបាត់ដំបង គឺមានប្រៀបជាងច្រើនក្នុងការក្លាយជាជើងឯក ណាមួយក្រុមនេះ ក៏ទទួលបានការបណ្ដុះបណ្ដាលពីគ្រូបង្វឹកក្រុមភ្នំពេញក្រោន លោក សែម សំណាង ទៀតផង ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង