CamNews

Brad Pitt និង Angelina Jolie កំពុង​ស្វែង​រក​សិទ្ធិ​គ្រប់​គ្រង​កូន ខណៈ​មិន​ទាន់​មាន​ការ​ព្រម​ព្រៀង

(អាមេរិក)៖ Brad Pitt និង Angelina Jolie កំពុងស្វែងរកការព្រមព្រៀងគ្នា រឿងកូនទាំង៦នាក់ ខណៈបណ្តឹងលែងលះស្ថិតក្នុងដៃ តុលាការនៅឡើយ។ កូនៗទាំង ៦ របស់អ្នកទាំងពីររួមមាន កូនចិញ្ចឹម៤នាក់ ដូចជា Maddox អាយុ១៥ឆ្នាំ, Pax អាយុ ១២ឆ្នាំ, Zahara អាយុ១១ឆ្នាំ, Shiloh អាយុ១០ឆ្នាំ និងកូនបង្កើត​ដែលជាកូនភ្លោះគឺ Knox និង Vivienne អាយុ៨ឆ្នាំ។ មេធាវីរបស់តារាហូលីវូត ដ៏ល្បីទាំងពីរនេះ កំពុងព្យាយាមដោះស្រាយគ្នា ទាំងសងខាង ពីរឿងសុំ​សិទ្ធិគ្រប់គ្រងកូននេះ ដោយសារកន្លងមក Angelina ស្នើសុំតុលាការគ្រប់គ្រង និងថែរក្សាកូនៗទាំងអស់ ប៉ុន្តែ Brad សុំឲ្យចែកកូនស្មើគ្នា។

រឿងរ៉ាវដ៏ក្តៅគគុក រហូតឈាន​ដល់ថ្នាក់ នាង Angelina ដាក់ពាក្យប្តឹងសុំលែងស្វាមីនេះ កើតមានពាក្យចចាមអារ៉ាមជាច្រើន ដូច​ជាខ្លះថា Brad Pitt ទាក់ទងស្រីផ្សេង ទើបធ្វើឲ្យភរិយាផ្ទុះកំហឹង ប្តឹងសុំលែង តែខ្លះទៀតថា បណ្តាលមកពី Brad លើកដៃរកវាយកូន​ប្រុស Maddox ខណៈគេព្យាយាមការពារម្តាយ ដែលកំពុងឈ្លោះប្រកែកជាមួ​យឪពុក ទើប Angelina ទ្រាំមិនបាន ក៏សុំ​ផ្តាច់ចំណងអាពាហ៍ពិពាហ៍ តែម្តង។

ប្តីប្រពន្ធតារាហូលីវូតទាំងពីរនេះ​ មាន​អចលនទ្រព្យទាំងអស់១២ ដែលពួកគេបានទិញមុនពេលរៀបការ ដូចជា ផ្ទះចំនួន ៧គឺជារបស់ Brad ហើយ ២ខ្នង គឺជារបស់ Angelina ដោយឡែក​៣ខ្នងទៀត ដូចជា អាផាតមិននៅញូវយ៉ក ផ្ទះដ៏ស្កឹមស្កៃនៅ New Orleans និងចំការទំពាំងបាយជូរ នៅប្រទេសបារាំង គឺជាទ្រព្យរួមដែលពួកគេ បានទិញជាមួយគ្នា ដូច្នេះទ្រព្យរួមរបស់អ្នកទាំងពីរ នឹងត្រូវតុលាការធ្វើការបែង​ចែកស្មើៗគ្នា ប្រសិនបើចៅក្រមរកឃើញថា វាពិតជាទ្រព្យដែលកើតឡើង ពីការចំណាយរួមរបស់ពួកគេមែន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង