គណកម្មការអឺរ៉ុប សហការជាមួយនឹង អាជ្ញាធរទីផ្សារ និងកិច្ចប្រកួតប្រជែងចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតស្ដីពីច្បាប់ការពារអ្នកប្រើប្រាស់ផ្លូវការមួយ ចូលក្នុងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីរកមើលថា តើក្រុមហ៊ុនមួយនេះ បានបំពានច្បាប់ស្ដីពីក្រកួតប្រជែងរបស់សហភាពអឺរ៉ុប ឬយ៉ាងណា ។

យោងតាមអគ្គនាយករង អ្នកស្រី Margrethe Vestager ដែលទទួលបន្ទុកផ្នែកគោលនយោបាយប្រកួតប្រជែងសហភាពអឺរ៉ុប បានឱ្យដឹងថា ក្រុមហ៊ុនជាង ៧ លាន បាននិងកំពុងប្រើប្រាប់បណ្ដាញហ្វេសប៊ុក សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម ។ ការស៊ើបអង្កេតនេះ ធ្វើឡើង ដោយសារតែមានការសង្ស័យថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយនេះ បានប្រើទិន្ន័យផ្សព្វផ្សាយពាណិជ្ជកម្មរបស់ដៃគូប្រកួតប្រជែង ដើម្បីឱ្យខ្លួនលេចធ្លោជាង នៅក្នុងបណ្ដាទីផ្សារ ដែលខ្លួនកំពុងមានវត្ដមាន ។ ការស៊ើបអង្កេត ក៏មានគោលដៅពិសោធឱ្យឃើញថា តើមានទំនាក់ទំនងរវាងសេវាផ្សាយពាណិជ្ជកម្មអនឡាញ “ “Facebook Marketplace” និង Platform របស់ខ្លួន ឬយ៉ាងណា ។

សហភាពអឺរ៉ុប និងនិយ័តករចក្រភពអង់គ្លេស នឹងធ្វើការវាយតម្លៃថា តើក្រុមហ៊ុនហ្វេសប៊ុក ប្រើជំហររបស់ខ្លួន ដើម្បីលេចធ្លោជាងដៃគូប្រជែងរបស់ខ្លួនតាមរយៈការកេងប្រយោជន៍ពីការប្រើប្រាស់ទិន្ន័យពាណិជ្ជកម្មដ៏មានតម្លៃ ដែលត្រូវបានសង្ស័យថា ត្រូវបានផ្ដល់ឱ្យក្រុមហ៊ុននេះតាមរយៈ “Facebook Marketplace” ។

វិធីមួយ ដែលអាចធ្វើអីចឹងបាន គឺតាមរយៈការទទួលព័ត៌មានច្បាស់ៗស្ដីចំណូលចិត្ដរបស់អ្នកប្រើប្រាស់ ពីសកម្មភាពរបស់ដៃគូប្រកួតប្រជែង ហើយបន្ទាប់មកប្រើប្រាស់ព័ត៌មាននេះ ដើម្បីសម្របខ្លួនចូលឱ្យដល់អ្នកប្រើប្រាស់ ។

ក្នុងការពិចារណាចំពោះការស៊ើបអង្កេតនេះ អ្នកស្រី Vestager បាននិយាយថា៖” នៅក្នុងសេដ្ឋកិច្ចឌីជីថលបច្ចុប្បន្ន ទិន្ន័យ មិនគួរត្រូវបានប្រើប្រាស់ ក្នុងមធ្យោបាយ ដែលធ្វើឱ្យខូចប្រយោជន៍ដៃគូប្រកួតប្រជែងនោះទេ” ។

ប្រសិនបើការចោទប្រកាន់ ជាការពិតមែននោះ ក្រុមហ៊ុននេះ ពិតជាបានរំលោភបំពានចំពោះមាត្រា 101 និង 102 នៃសន្ធិសញ្ញា ស្ដីពីការរៀបចំចាត់តាំងសហជីបអឺរ៉ុប((TFEU) ។ មាត្រាច្បាប់ទាំងនេះ ចង្អុលបង្ហាញវិធានប្រកួតប្រជែង ស្ដីពីកិច្ចព្រមព្រៀងប្រឆាំងនឹងការប្រកួតប្រជែងរបស់វាងក្រុមហ៊ុនទាំងឡាយ និងការរំលោភគោលជំហរលេចធ្លោរបស់គេ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist