CamNews

សង្ស័យគ្មានការងារ ធ្វើមិនបានតូចចិត្តឡើង ចងកសម្លាប់ខ្លួន លើដើមអំពិល

បន្ទាយមានជ័យ៖ បុរសម្នាក់តូចចិត្តរកការងា រធ្វើបានមិនទាន់ស្គាល់អត្តសញ្ញាណ បានសម្រេច ចិត្តឡើងដើមអំពិល ក្នុងសាលាស្រុកម៉ាឡៃ ចងកសម្លាប់ខ្លួនឯង។

ហេតុការណ៍ប្រទះឃើញកាលពីវេលាម៉ោង១២ថ្ងៃត្រង់ កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ខណៈ រូបគេឡើងទៅយកឃ្មុំ លើអំពិលនោះ។

សមត្ថកិច្ចបានអោយដឹងថាបុរសមិនស្គាល់អត្តសញ្ញាណរូបនេះស្លៀកខោខ្លី ពណ៌ប៉ៃតងខ្ចី ព្រោះតែសុំការងារ ធ្វើក្នុងការដ្ឋានសំណង់មួយនាស្រុកនេះ តែត្រូវបានបដិសេធ មិនព្រមទទួល ដោយមេជាង ព្រោះតែខ្លាចមនុស្សខ្ចាត់ព្រាត់។

លោក តាំង សុខហេង មេបញ្ជាការមូល ដ្ឋានស្រុកម៉ាឡៃ បានអោយដឹងថា សាកសពត្រូវបាន ក្មេងម្នាក់ប្រទៈឃើញ គ្រាដែល រូបគេឡើងទៅយកឃ្មុំលើ ដើមអំពិលនោះ។

ក្រោយចុះទៅធ្វើកោសល្យបច័្ចយសាកសព កម្លាំងសមត្ថកិច្ចជំនាញ បានអះអាងថា ជនរងគ្រោះ មានអាយុប្រហែល ជា៣០ឆ្នាំបានស្លាប់តាំងពីពាក់កណ្តាលរំលងអាធ្រាតយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ  ស្របពេលដែលអ្នកយាមក្នុងសាលាស្រុកម៉ាឡៃសំរាកលង់លក់អស់។

បច្ចុប្បន្នសមត្ថកិច្ចស្វែងរកសាច់ញាតិនៃសពលើស្រុកដែលនៅក្បែរៗនោះតែមិនមាននរណាម្នាក់បាត់បង់សមាជិកគ្រួសារនេះទេ។

សពបច្ចុប្បន្នត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅក្នុងវត្តម៉ាឡៃ រងចាំគ្រួសារមកទទួល តែបើមិនមាននរណា មកទទួលយកទេសមត្ថកិច្ច និងសំរេចបូជាទៅតាមប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល