CamNews

វណ្ណ ម៉ូនីកា មិនខ្លាច ការ​គំ​រាម​រឿង​បង្ហោះ​រូប អាក្រាត ពី​សំ​ណាក់ វ៉ាត លីម៉េង

ភ្នំពេញ៖ នេះមិនមែនទើបតែជាលើកទី១នោះទេ សម្រាប់តារាសម្តែង វណ្ណ ម៉ូនីកា ដែលជួបប្រទះនូវរឿងរ៉ាវអាស្រូវ ដ៏ចម្រូងចម្រាស់ និងការតាមយាយីឈ្នានីស ព្រមទាំងការចងកម្មពារ ធ្វើបាបមកលើរូបនាង ពីសំណាក់មនុស្សមួយក្រុមតូច ជុំវិញការដុតបញ្ឆេះកំហឹង ដោយពាក្យសម្តី និងការគំរាម ឬការសរសេរបរិហារកេរ្តិ៍ នៅតាមបណ្តាញសង្គមទំនាក់ទំនង Facebook ជាដើម ។

យ៉ាងណាមិញ គេក៏ធ្លាប់នៅចាំបានថា កាលពីកន្លងទៅតារាសម្តែងសម្តីផ្អែម កញ្ញា វណ្ណ ម៉ូនីកា ធ្លាប់មានបញ្ហារឿងឈ្លោះប្រកែក ដោយពាក្យសម្តីរហូតឈានដល់ ការសរសេរបង្ហោះតាម Facebook ដៀមដាម ឌឺដងដាក់គ្នាម្តងរួចមកហើយ ជាមួយអតីតគូស្នេហ៍ចាស់ តែមិនបានប៉ុន្មាន រឿងនេះក៏បានរលត់ស្ងប់ស្ងាត់ទៅវិញ ។

ចំពោះការពន្លត់កំហឹង ដោយការមិនចង់មានកម្មពារ ជាមួយគ្នាកាលនោះ ព្រោះតែពួកគេគិតថា មិនចង់ នៅបន្តជម្លោះបែកផ្សែងជាមួយគ្នាបន្តទៀតហើយ អស់រយៈកាលជាយូរខែដែលអ្នកទាំងពីរ បានផ្តាច់ទំនាក់ទំនងជាមួយគ្នា ដោយម្នាក់ៗរស់នៅឆ្ងាយរៀងៗខ្លួន ។ ប៉ុន្តែខណៈនេះ ក៏ស្រាប់តែផ្ទុះរឿងជាថ្មីឡើងវិញ បន្ទាប់គេបានឃើញតារាសម្តែង វណ្ណ ម៉ូនីកា បង្ហោះសារគួរឲ្យភ្ញាក់ផ្អើលថា ខ្លួនកំពុងត្រូវបានបុរសម្នាក់ ដែលជាអតីតសង្សារចាស់ គឺលោក វ៉ាត លីម៉េង គំរាមបញ្ចេញរូបស្រាតបង្ហោះឱ្យគេឯងឃើញជាសារធារណៈនោះ ។

តាមរយៈអត្ថន័យ ខ្លឹមសារដែលត្រូវបានកញ្ញា វណ្ណ ម៉ូនីកា សរសេរបង្ហោះក្នុង Facebook ផ្ទាល់បានលើកឡើងដូច្នេះថា «ខ្ញុំឆ្ងល់ណាស់ មនុស្សបែកគ្នាយូរមកហើយ ចុះហេតុអីបានជានៅតែមកតាម ចងកម្មចងពារជាមួយខ្ញុំដល់ណាទៀត ឥឡូវផ្ញើសារមកគំរាមខ្ញុំទៀត សុទ្ធតែថា គេនឹងផុសរូបស្រាត របស់ខ្ញុំទៅវិញ ខ្ញុំមិនខ្លាចឡើយ ព្រោះខ្ញុំគ្មានរូបស្រាតអីនោះទេ តែកុំឲ្យតែយករូបខ្ញុំ កាត់តទៅបានហើយ ប៉ុន្តែខ្ញុំនឹងដាក់ពាក្យបណ្តឹង ពីបទគំរាមបង្ហោះរូបស្រាតរបស់ខ្ញុំ លេខនឹង (ហ្នឹង) គឺជាលេខរបស់លោក vathlymeng town ជាអ្នកដឹកនាំសម្តែងណា all dear ...» ។

ជាមួយគ្នានេះតារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ក៏បានផ្តល់បទសម្ភាសន៍បន្ថែម តាមទូរស័ព្ទប្រាប់គេហទំព័រ LookingTODAY នៅរសៀលថ្ងៃទី២១ ខែមេសានេះថា នាងមិនខ្លាចប្រឈមការពិតនោះឡើយ បើសិនជានាងមានរូបថតអាក្រាតណាមួយនោះមែន ។ ប៉ុន្តែបើនាងមិនដែលមានទាល់តែសោះ ហេតុអ្វីបានជាគេហ៊ានគំរាមបែបនេះ…? ចឹងមានតែគេយករូបនាងទៅកាត់ត?

កញ្ញា វណ្ណ ម៉ូនីកា បានបញ្ជាក់ថា «ខ្ញុំគ្មានរូបស្រាត ឬរូបអាសអាភាសអ្វីឡើយ តែបើសិនជាអ្នកនោះ មានបង្ហោះរូបណាមួយអាក្រាត ខ្ញុំនឹងប្តឹងទៅតុលាការ ប្រឈមជាមួយគ្នាម្តង ព្រោះអីអ្នកនេះ កំពុងតែមានបំណងតាមធ្វើបាប យករូបទៅកាត់ត ។ បច្ចុប្បន្ន ខ្ញុំក៏បានដាក់ឯកសារ និងពាក្យបណ្តឹង ទៅខាងមន្រ្តីនគរបាលរួចហើយដែរ ព្រោះខ្ញុំជឿជាក់លើខ្លួនឯងថា ខ្ញុំពុំដែលធ្លាប់មានរូបស្រាត ណាមួយឡើយ» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល