ភ្នំពេញ៖ តារាសម្ដែងស្រស់សោភា អ្នកមេម៉ាយចាយរាង កែវ ពេជ្រពិសី ជាម្ចាស់ពាន អាណា ចក្រតារា ឆ្នាំ២០១៣ និងទើបតែជ្រុះបាត់តំណែង ជាពីធីការិនីក្នុងស្ថានីយ ទូរទស្សន៍បាយ័ន ជា តំណែងរុញច្រានឲ្យនាង កាន់តែលេចធ្លោរខ្លាំង ព្រោះទូរទស្សន៍បាយ័ន ជាស្ថានីយទូរទស្សន៍ សំបូរស្រីស្អាត មានពីធីការិនី ច្រើនជាងគេ ប៉ុន្តែក៏ជាកន្លែង សម្បូរអ្នកកាច់កុងគ្នាដែរ ។ ថ្មីៗនេះ ត្រូវបានគេដឹងថា កែវ ពេជ្រពិសី ចាប់ផ្ដើមពង្រីកហាង សម្អាងការរបស់ខ្លួន ឲ្យធំជាងមុន នៅ តាមបណ្ដោយផ្លូវកម្ពុជាក្រោម បន្ទាប់ពីប្ដូរមកពីកន្លែងចាស់ ។ ជាហេតុធ្វើឲ្យមហាជន មាន មន្ទិលសង្ស័យថា នាងអាចមានអ្នកឧបត្ថម្ភ ពីក្រោយខ្នង ទើបហ៊ានបោះទុន ទាំងមិនបានគិតថា ជារដូវវស្សា ឬរដូវប្រាំងបែបនេះ។

អ្នកមេម៉ាយ សម្បូរមន្តស្នេហ៍រយពាន់ កែវ ពេជ្រពិសី ក៏ធ្លាប់ជំពាក់រឿងរ៉ាវស្នេហា ជាមួយឧត្តម សេនីយ៍ ពាក់ផ្កាយលើស្មាមួយរូប តែអ្នកនាង ព្យាយាម បដិសេធន៍ជារឿយៗ អ្វីដែលសំខាន់ រឿងរ៉ាវទាំងនោះ តែងតែមានវត្តមាន លើសារព័ត៌មានជានិច្ច មិនសូវជាអាក់ខានឡើយ ។ សម្រាប់ឆ្នាំ ២០១៤ នេះ មិនទាន់អាចដឹងបានទេថា កែវ ពេជ្រពិសី អាចនឹងទទួលបាន ពានដូច ឆ្នាំចាស់ដែរឬយ៉ាងណាទេ ស្របពេលអ្នកនាង មិនសូវបានសម្ដែងរឿង ច្រើនដូចមុន។ អ្វីដែល សំខាន់នោះ កែវ ពេជ្រពិសី ហាក់ស្ងប់ស្ងាត់ខ្លាំង ក្នុងឆ្នាំនេះ ។

ចំណែកការងារ ដើរម៉ូដបង្ហាញរាងវិញ ត្រូវគេសង្កេតឃើញថា អ្នកនាង កែវ ពេជ្រពិសី ត្រូវ បានក្មេងៗប្រជែងយក ការងានេះ ចង់អស់ទៅហើយ តែគេទើបតែឃើញអ្នកនាង បង្ហាញ មុខក្នុងការបង្ហាញម៉ូដ គ្រឿងអលង្កា និងត្បូងពេជ្រមានតម្លៃ នៅកាះពេជ្រ កាលពីប៉ុន្មានថ្ងៃមុន ប៉ុណ្ណោះ រីឯការងារបង្ហាញម៉ូដបន្ទាប់បន្សំ ផ្សេងទៀត គឺមិនសូវឃើញវត្តមានរបស់នាងឡើយ។ ងាកមកចាប់អារម្មណ៍ លើមុខរបររកស៊ីរបស់ កែវ ពេជ្រពិសី វិញ ឃើញថា ចល័តទីតាំងមិន ឈប់មិនឈរ ទាល់តែសោះ រហូតអ្នកខ្លះដាក់ងារ អ្នកនាងថា "ជាសំអាងចល័ត" ព្រោះទីតាំង ដំបូងនាង បានបើកជិតផ្សារទួលគោក ខណៈទីតាំងនោះ មិនសូវមានមនុស្ស ចេញចូលច្រើន នោះទេ ។

បន្ទាប់មក កែវ ពេជ្រពិសី ក៏សម្រេចចិត្ត បើកកូនសាខាតូចមួយ នៅលើមហាវិថី សហព័ន្ធរុស្សី ដែលអ្នកនាងធ្លាប់បាន អះអាងថា កាក់កបគួរសម ។ ឥលូវនេះ កែវ ពេជ្រពិសី បានដូរទីតាំង ជាថ្មីម្ដងទៀត ហើយដែលទីតាំងសំអាង កែវ ពេជ្រពិសី បានរត់មកនៅ ផ្លូវកម្ពុជាក្រោម វិញ ហើយ ដែលមិនឆ្ងាយប៉ុន្មានពីហាង ចន ច័ន្ទសាឡន ដែលជាហាងរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដំណើរការដាច់គួរសម ។ អ្វីដែលសំខាន់ គេសង្កេតឃើញថា ហាងរបស់ អ្នកនាង កែវ ពេជ្រពិសី ទីតាំងថ្មីនេះមានសភាពធំស្កឹមស្កៃជាងមុន ព្រោះនាងបានទិញ ពីសំអាងការ មួយ ដែលស្ថិតក្នុងទីតាំងដដែល ជាប់ជាមួយបណ្ណាគារអន្តជាតិ ក្បែរស្ដុបដេអិន ។

មហាជនជាច្រើន មានមន្ទិលចំពោះទីតាំងថ្មី របស់នាងខ្លាំងណាស់ ព្រោះគ្រាន់តែជួលផ្ទះហ្នឹង ក៏រាប់ពាន់ដុល្លារដែរ តើ កែវ ពេជ្រពិសី បានប្រាក់ពីណា ទប់ទល់លើការចំណាយទាំងនេះ ខណៈរដូវនេះ ជារដូវវស្សា ឈានចូលមកដល់ កម្មវិធីមង្គលនានា នឹងត្រូវបានផ្អាក ស្ទើរតែ ទាំងស្រុងទៅហើយនោះ ? ឬអ្នកនាង នៅជំពាក់ធនាគារនៅឡើយ ។

អ្នកនាង កែវ ពេជ្រពិសី មិនទាន់អាចទាក់ទង ដើម្បីបំភ្លីបានទេ ជុំវិញរឿងបើកសម្អាងការ កាន់ តែធំជាងមុននេះ ប៉ុន្តែនឹងរង់ចាំការបកស្រាយ ដោយក្ដីរីករាយ ពីសំណាក់ តារាសម្ដែង កែវ ពេជ្រពិសី នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ៕

ផ្តល់សិទ្ធិ ៖ ដើំអំពិល