ភ្នំពេញៈ ពិធីការិនីប្រចាំកម្មវិធី “រាត្រីកម្សាន្ត” កញ្ញា គង់ វង្សយ៉ាទី និងតារាសម្តែងស្រី ល្បីឈ្មោះ រាងតូចច្រឡឹង កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា ថ្មីៗនេះបានបង្កការ ភ្ញាក់ផ្អើល ដល់ទស្សនិកជន ជាច្រើន នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បន្ទាប់ពី យ៉ាទី បានបង្ហោះរូបថត មួយសន្លឹក ដែលបង្ហាញឲ្យឃើញថា តារាស្រីមួយគូនេះ បានថើបបឺតមាត់គ្នាប្រៀប ដូចជាគូស្នេហ៍ ប្រុសស្រីអ៊ីចឹង ។

រូបថតមួយសន្លឹក ដែលតារាសម្តែង និងជាពិធីការិនី កញ្ញា គង់ វង្សយ៉ាទី បានបង្ហោះនោះ គឺបានបញ្ជាក់ ពីភាពស្និទ្ធស្នាលផ្អែមល្ហែមរវាងនាង និង កញ្ញ តូតា ដែលជាមនុស្សស្រីដូចគ្នា ដោយពួកនាងបាន ថើបបឺតមាត់គ្នា ប្រៀបដូចជាគូស្នេហ៍ប្រុស ហើយនិងស្រី យ៉ាងដូច្នេះ។

តាមរយៈរូបភាពនេះ បានធ្វើឲ្យទស្សនិកជន និងអ្នកនិយមលេងបណ្តាញ ទំនាក់ទំនងសង្គម Facebook និងបុរសៗ ដែលលួចស្នេហ៍ ពួកនាងជាច្រើន មានការងឿងឆ្ងល់ និងប្លែកចិត្ត លើតារាស្រីមួយគូនេះថា ហេតុអីបានជានៅសុខៗ ពួកគេបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដល់ថ្នាក់នេះ ឬក៏តារាស្រីមួយគូនេះ ជាប្រភេទស្រី ស្រឡាញ់ស្រី ។ ម្យ៉ាងទៀត ពួកគេទាំងពីរ អាចស្រវឹងស្រា ក៏ថាបាន ទើបហ៊ានប្រព្រឹត្តិទង្វើបែបនេះ ។

ចង់ដឹងថា តារាស្រីរូបស្អាតមួយគូនេះ បង្ហាញភាពផ្អែមល្ហែម ជាមួយគ្នាដល់កម្រិតណា តោះទៅទស្សនា ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល