បាងកក៖ នាយករដ្ឋមន្រ្តីថៃ បានចេញអះអាងថា លោកស្រី មិនចាប់អារម្មណ៍ចំពោះក្រុម ហេក
ឃ័រ (Hacker) ដែលបានហេកចូល វិបសាយរដ្ឋាភិបាល ជេរប្រមាថរូបលោកស្រី ដោយបុគ្គល
គ្រប់រូប មានសិទ្ធិរិះគន់បាន តែមិនរំលោភសិទ្ធិអ្នកដទៃ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានផ្តល់បទសម្ភាសន៍ ករណីក្រុមអ្នកហេក
ឃ័រ វាយលុកចូលក្នុងគេហទំព័រ នាយករដ្ឋមន្រ្តី ដោយមានខ្លឹមសារជេរប្រមាថថា លោកស្រី មិន
បានចាប់អារម្មណ៍អី្វនោះឡើយ ប៉ុន្តែអ្នកដែលប្រព្រឹត្តិខុស ត្រូវទទួលតាមផ្លូវច្បាប់។

លោកស្រី យីងឡាក់ បានបញ្ជាក់ថា ការវាយប្រហារលើខាងនេះ មិនជាប់ពាក់ព័ន្ធទៅនឹង ការធ្វើ
បឋកថារបស់លោកស្រី នៅប្រទេសម៉ុងហ្គោលី ដោយបុគ្គលគ្រប់រូបមានសិទ្ធិរិះគន់ លើមេដឹកនាំ
ប៉ុន្តែមិនត្រូវរំលោភសិទ្ធិអ្នកដទៃ ព្រោះថៃជាប្រទេសប្រកាន់ នៅរបបប្រជាធិបតេយ្យ។

គួរបញ្ជាក់ដែរថា លោកស្រី យីងឡាក់ ត្រូវបានមេដឹកនាំប្រទេស ម៉ុងហ្គោលី អញ្ជើញចូលរូមកិច្ច
ប្រជុំ ប្រជាធិបតេយ្យ ដែលមានម៉ុងហ្គោលី ជាម្ចាស់ផ្ទះ ក្នុងឱកាសនោះលោកស្រី យីងឡាក់ បាន
ធ្វើបឋកថា ជុំវិញការផ្តូរលំរំរបបលទ្ធិប្រជាធិបតេយ្យ នៅប្រទេសថៃ ដោយបានលើកឡើង ពីការ
ធ្វើរដ្ឋប្រហារយោធា ផ្តូលរំលំរបបដឹកនាំដោយ បងប្រុសរបស់លោកស្រី គឺលោក ថាក់ស៊ីន ស៊ីណា
វ៉ាត់ នៅឆ្នាំ ២០០៦ និង ការបង្ក្រាបហ្វូងបាតករ នៅកណ្តាលទីក្រុងបាងកក របស់រដ្ឋាភិបាលថៃនា
សម័យ លោក អាប់ភីស៊ីត វេចាជីវ៉ា ជានាយករដ្ឋមន្រ្តី ថាបានប្រើកម្លាំងយោធា និង គ្រាប់កាំភ្លើង
ពិត បាញ់ប្រហារលើក្រុមបាតុករ ដែលប្រឆាំងនឹងរបបរបស់ខ្លួន បណ្តាលឲ្យសា្លប់ ៩១ នាក់ និង
របួស ជាង ៣០០០ នាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល