(ភ្នំពេញ)៖ នៅវេលាម៉ោង២១៖៥០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តពីរគ្រឿង បើកក្នុងល្បឿនលឿនបានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបរទាំងសងខាង រងបួសធ្ងន់ទាំងអស់គ្នា។

បើតាមសំដីសន្តិសុខដែលយាមនៅក្នុងកោះពេជ្រ បានប្រាប់ថា មុនកើតហេតុគេបានឃើញយុវជនម្នាក់បានបើករថយន្ត Camry Hybrid ពណ៌សមួយគ្រឿង ពុំមានស្លាកលេខតាមផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះបើកមកដល់ផ្លូវខាងក្រោយ ក៏មានរថយន្ត Land Cruiser មួយគ្រឿងទៀត ស្លាកលេខ៖ សៀមរាប 2A-4842 ដែលបើកដោយបុរសម្នាក់ បានមកដល់ ធ្វើឲ្យរថយន្តទាំងពីរគ្រឿង បានបុកគ្នាចំពីមុខ ពេញទំហឹងតែម្តង បណ្តាលឲ្យម្ចាស់រថយន្តទាំងពីររងរបួសធ្ងន់ដូចគ្នា ត្រូវបានដឹកបញ្ជួនទៅកាន់ មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ រឺឯរថយន្ត ទាំង២គ្រឿងត្រូវរងការខូចខាតធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុរថយន្តទាំងពីរគ្រឿង ត្រូវបានខាងការរិយាល័យចរាចរក្រុង ចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ដើម្បីរង់ចាំភាគីទាំងពីរមកចរាចរណ៍ ដោះស្រាយសំណងនៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី