ប្រទេសឥណ្ឌូណេស៊ី៖ ប៉ូលីសបាននិយាយថា គ្រាប់បែកកែច្នៃ ដែលរងការចោទប្រកាន់ថា ធ្វើឡើងដើម្បីប្រើប្រាស់នៅក្នុងការវាយប្រហារភេរវកម្ម បានផ្ទុះដោយចៃដន្យ នៅក្នុងផ្ទះមួយ ស្ថិតក្នុងខេត្តចាវ៉ាភាគខាងលិចប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍។

យោងតាមអ្នកនាំពាក្យប៉ូលិសជាតិ លោក Rikwanto បានឱ្យដឹងថា ជនសង្ស័យអាយុ ២១ ឆ្នាំ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាអ្នកលក់អាហារឈ្មោះ Agus Wiguna ត្រូវបានចាប់ខ្លួន បន្ទាប់ពីការផ្ទុះគ្រាប់បែក នៅក្នុងផ្ទះជួលរបស់គាត់ នៅវេលាម៉ោងប្រមាណ ៣៖៣០ នាទីរសៀល នៅរដ្ឋធានី Bandung ។ ហេតុការផ្ទុះគ្រាប់បែកនេះ មិនបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ។

អ្នកតំណាងមន្រ្ដីនគរបាល បាននិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែមិថុនា ជនសង្ស័យបានប្រើប្រាស់ព័ត៌មាន ដែលប្រមូលបានពីគេហទំព័ររបស់ក្រុមសកម្មប្រយុទ្ធ ដើម្បីកែច្នៃគ្រាប់បែក។ ឆ្នាំងមួយ ដែលមានផ្ទុកដែកគោល និងគ្រាប់បែករូបរាងដូចឆ្នាំងមួយចំនួន ត្រូវបានរកឃើញនៅកន្លែងផ្ទុះនោះ។

អធិការប៉ូលិសក្រុង Bandung លោក Hendro Pandowo បាននិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនមានគម្រោងបំផ្ទុះគ្រាប់បែកជាច្រើនកន្លែង នៅក្នុងទីក្រុង Bandung រួមទាំងភោជនីយដ្ឋានមួយកន្លែង ព្រះវិហារ និងហាងកាហ្វេ នៅលើផ្លូវ Braga ដែលជាផ្លូវដ៏ល្បីមួយសម្រាប់ភ្ញៀវទេសចរ ចាប់តាំងពីប្រទេសហូឡង់ដាក់អាណានិគមកាន់កាប់ប្រទេសឥណ្ឌូនេស៊ី។

យោងតាមលោក Rikwanto ហាងកាហ្វេបាលី នឹងក្លាយជាគោលដៅដំបូងបង្អស់ ដោយអ្នកបំផ្ទុះគ្រាប់បែក គ្រោងនឹងធ្វើការវាយប្រហារ នៅថ្ងៃទី ១៦ ខែកក្កដា។

លោក Hendro បាននិយាយថា ភ្លាមៗនេះ វាមិនទាន់ច្បាស់នៅឡើយទេថា ហេតុអ្វីបានជាជនសង្ស័យ ជ្រើសរើសគោលដៅចំនួនបីកន្លែងនេះ ប៉ុន្តែជនសង្ស័យ បានសារភាពថាគោលបំណងរបស់ខ្លួនគឺដើម្បីអនុវត្ត "កម្លាំងជីហាដប្រឆាំងនឹងជនមិនមែនម៉ូស្លីម" ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ KYODO NEWS