ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ប្រទេស ឥណ្ឌូនេស៊ី គូសបញ្ជាក់អោយដឹងថា ឧបករណ៍ មានបញ្ហា គឺជាកត្តាចម្បង ដែលនាំអោយមានករណីធ្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ AirAsia អំឡុងខែ ធ្នូ ឆ្នាំ ២០១៤ កន្លងទៅនេះ សម្លាប់មនុស្សសរុបគ្មានសល់ សូម្បីតែម្នាក់ ១៦២ នាក់ ។

មន្រ្តីផ្លូវការ ដដែល គូសបញ្ជាក់បន្ថែមអោយដឹងថា ប្រព័ន្ធបញ្ជាចង្កូតយន្តហោះស្រាប់តែមានបញ្ហា ផ្ទួនៗ ដល់ទៅ ៤ ដង អំឡុងពេលហោះហើរ យន្តហោះ AirAsia ខណៈ បញ្ហា ប្រឈមមួយនេះ " ប្រព័ន្ធបញ្ជាចង្កូតយន្តហោះមានបញ្ហា" បានកើតមាន ឡើង ដល់ទៅ ២៣ ដងឯណោះ អំឡុងឆ្នាំ ២០១៤ ក្នុងវិស័យអាកាសចរណ៍ ។

ច្រើនជាងនេះទៅទៀត របាយការណ៍ បញ្ជាក់អោយដឹងថា ជាជាងកត្តា គ្រឿងចក្រ (ឧបករណ៍) ក្នុង នោះ កត្តាមនុស្ស ក៏ជាមូលហេតុដែលនាំអោយយន្តហោះធ្លាក់ ដូចគ្នាដែរ ពោល ក្រុមការងារបម្រើ ការលើយន្តហោះ ព្យាយាមជួយជុល បញ្ហាខាងលើ " ប្រព័ន្ធបញ្ជាចង្កូតយន្តហោះមានបញ្ហា" ដោយ Resetting ប្រព័ន្ធកុំព្យូទ័រឡើងវិញ ប៉ុន្តែ ចេតនា នៃ Resetting ប្រព័ន្ធកុំព្យូទ័រឡើងវិញ នាំមកនូវ disabled ប្រព័ន្ធបញ្ជាយន្តហោះដោយស្វ័យប្រវត្តិ ។ ក្រោយមកយន្តហោះ ក៏បានបាត់បង់ម្ចាស់ការ ណ៍ក្នុងការគ្រប់គ្រង ឈានទៅជួបវិនាសកម្មធ្លាក់ចុះតែម្តង ។

គួររំឮកថា យន្តហោះ AirAsia ធន់ Airbus A320-200 ហោះពី Surabaya ទៅសឹង្ហបុរីនោះ បានធ្លាក់ ចុះនៅសមុទ្រជ្វា ថ្ងៃទី ២៨ ធ្នូ ឆ្នាំ ២០១៤ ។ ដើមឡើយ ក្រុមអ្នកស៊ើបអង្កេត ដាក់បន្ទុកការសង្ស័យ ថាមូលហេតុធ្លាក់ គឺបណ្តាលមកពី អាកាសធាតុអាក្រក់ ដោយឡែក ពេលនេះ បានច្រានចោលនឹង ការលើកឡើងប្រការនេះ ពោល អាកាសធាតុអាក្រក់ មានព្យុះភ្លៀងពុំមែនជាមូលហេតុធ្លាក់ពិតប្រា កដនោះទេ ។

របាយការណ៍ស៊ើបអង្កេត ឯករាជ្យ ពី គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនថ្នាក់ជាតិឥណ្ឌូនេស៊ីក្រោយ ពីស៊ើបអង្កេត រយៈពេលជិត ១ ឆ្នាំចេញផ្សាយអោយដឹងថា ប្រព័ន្ធ អេឡិចត្រូនិចតូចមួយ ដែលជា ផ្នែកមួយនៃការបញ្ជាចង្កូតយន្តហោះនោះ ស្រាប់តែមានបញ្ហា ឈានទៅប្រកាសអាសន្នដល់ពីលុត ដែលជាអ្នកបើកបរ ដល់ទៅ ៤ ដង ៕

- អាន ៖ ចុងបញ្ចប់ រកឃើញ យន្តហោះ AirAsia ធ្លាក់ក្នុងសមុទ្រ ខណៈសមត្ថកិច្ច កំពុងស្រង់ សាកសព ច្រើនជាង ៤០ នាក់

- អាន ៖ រកឃើញហើយ បំណែកកំទេចកំទី យន្តហោះ និង សាកសពមនុស្សស្លាប់ ខណៈបញ្ជូនអ្នក មុជ ទឹក ទៅបញ្ជាក់បន្ថែម

- អាន ៖ Update : បំណែកកំទេចកំទី ដែលបានប្រទះឃើញ នោះ ពិតជាបំណែកយន្តហោះ AirAsia ដែលបានធ្លាក់

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី