(ព្យុងយ៉ាង)៖ នៅមុននេះប្រមាណជា ៥នាទី ទូរទស្សន៍ ជាតិ កូរ៉េខាងជើង បានចាក់ផ្សាយថា កូរ៉េ ខាងជើងបាន ជោគជ័យក្នុងការបំផ្ទុះសាកល្បង នូវគ្រាប់បែកអ៊ូដ្រូសែន ដែលជាហេតុនាំ ឲ្យមាន គ្រោះរញ្ជួយដីកម្រិត ៥,១រ៉ិចទ័រ នៅតំបន់ Punggye-ri នេះបើយោងតាមការចេញផ្សាយ របស់ សារ ព័ត៌មាន Sky News។

នៅព្រឹកថ្ងៃទី០៦ ខែមករានេះ មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,១រ៉ិចទ័រ បានកើតឡើងដោយ ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រ សហរដ្ឋ អាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដី នេះបានកើត ឡើងនៅចម្ងាយប្រមាណជា ៤៩គីឡូម៉ែត្រពីតំបន់ Punggye-ri ដែលជាទីតាំងមួយ សម្រាប់ សាក ល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវបានគេព្រួយបារម្ភថា ក្រុងព្យុងយ៉ាង ធ្វើការបំផ្ទុះ បរមាណូ ហើយ អ្វីដែល គេ ព្រួយ បារម្ភនោះគឺជាការពិត ព្រោះ កូរ៉េខាងជើងបានបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន ដែលជាអាវុធប្រល័យលោកថ្មីទើបនឹងបង្កើត។

កាលពីខែ ធ្នូ កន្លង ទៅ នេះ លោក គីម ជុនអ៊ុន មេដឹក នាំ កូរ៉េខាងជើង បានប្រកាសបង្ហាញថា អ្នកវិទ្យាសាស្ត្រកូរ៉េខាងជើង សម្រេចផលិតបានប្រកបដោយភាពជោគជ័យគឺគ្រាប់បែកអ៊ីដ្រូសែន ដែលមានអនុភាព ខ្លាំងក្លា។

គួរបញ្ជាក់ផងដែរថា ក្រោយពេលដែលលោក គីម ជុនអ៊ុន ប្រកាសបង្ហាញគ្រាប់បែកអ៊ីដ្រូសែននេះ អ្នកជំនាញអាមេរិកបានលើកឡើងថា គ្រាប់បែកអ៊ីដ្រូសែន ដែលកូរ៉េខាងជើងផលិតនេះគឺមានអនុ ភាពខ្លាំងជាង ៧ដងនៃគ្រាប់បែក ដែលត្រូវបានសហរដ្ឋអាម៉េរិកទម្លាក់នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពី ឆ្នាំ១៩៤៥កន្លងទៅ៕

<object width="487" height="417" data="http://www.youtube.com/v/pOegC7Z3kqI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/pOegC7Z3kqI&rel=1" /></object>

<object width="477" height="409" data="http://www.youtube.com/v/Dx_n1Dznqbg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Dx_n1Dznqbg&rel=1" /></object>

ប្រភព ៖ ប៊ីប៊ីស៊ី , សា្កយញូវ

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី