CamNews

ជំងឺអុតក្តាម កំពុងរាតត្បាតគោក្របី ១៥៥ក្បាល នៅក្រុងស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់,

(ពោធិ៍សាត់)៖ ជំងឺអុតក្តាម បាននឹងកំពុងរាតត្បាត លើសត្វពាហនៈ សរុបប្រមាណជិត១៥៥ក្បាល នៅក្រុងស្រុកចំនួន៣ ក្នុងខេត្តពោធិ៍សាត់ គឺនៅក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកភ្នំក្រវាញ ចាប់ពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សម្រាប់ដោះស្រាយ បញ្ហាប្រឈមខាងលើនេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានមមាញឹកដឹកនាំមន្ត្រីជំនាញពេទ្យសត្វ ចុះព្យាបាល និងចែកថ្នាំ ដល់ម្ចាស់គោក្របី ដែលមានជំងឺទាំងអស់នោះផងដែរ។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ជំងឺអុតក្តាម គឺជាជំងឺឆ្លងឆាប់រហ័ស ដែលតែងកើតឡើងលើពពួកសត្វ ដែលមានក្រចក ម្រាមជើងព្រែក ឬច្រើន ដូចជា គោ ក្របី ពពែ ជាដើម​​ ដែលបង្កឡើងដោយវីរុសច្រើនប្រភេទ មានវីរុសអេ វីរុសអូ និងអាស្យាវាន់។

លោកប្រធានមន្ទីរ បន្ដថា ជំងឺអុតក្តាមច្រើនកើតឡើងនៅដើមរដូវភ្លៀងធ្លាក់ គឺដំបូងធ្វើឲ្យសត្វក្តៅខ្លួន ពងបែកក្រអូមមាត់ អណ្តាត ច្រវែបជើង ឈឺជើង និងហៀរទឹកមាត់ជាដើម។

ដើម្បីបង្ការជំងឺមួយនេះ អ្នកចិញ្ចឹម ឬម្ចាស់សត្វ ចាំបាច់ចាក់វាក់សាំងបង្ការ ឲ្យបានទៀងទាត់ជាមុន ដោយរក្សាសត្វឲ្យនៅមួយកន្លែង ហាមចរាចរសត្វឈឺ និងហាមលក់ដូរ។

លោកប្រធានមន្ទីរ បានបន្ថែមថា ក្រោយការផ្ទះកើតឡើងជំងឺឆ្លងគោក្របីតាមបណ្តាស្រុកក្រុង រួមមានក្រុងពោធិ៍សាត់ សង្កាត់ផ្ទះព្រៃ ៤ក្បាល សង្កាត់ស្វាយអាត់ ១៥ក្បាល សង្កាត់រលាប ៥ក្បាល សង្កាត់ព្រៃញី ៩ក្បាល, ស្រុកបាកាន ឃុំតាលោ ១១៣ក្បាល ឃុំខ្នារទទឹង ៥ក្បាល និងស្រុកភ្នំក្រវាញ ឃុំផ្ទះរុង ២ក្បាល ឃុំសំរោង ២ក្បាលនោះ ក្រុមមន្ត្រីជំនាញពេទ្យសត្វ បានចុះព្យាបាល និងចែកថ្នាំបំបាត់ជំងឺអុតក្តាមចុងក្រោយគេ ទៅតាមតំបន់គោលដៅ ឲ្យបានទាន់ពេលវេលាផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី​