(កំពត)៖ ជំម្លោះប្តីនិងប្រពន្ធ រហូតកូនប្រសារប្រុស វាយម្តាយក្មេក បណ្តាលឲ្យស្លាប់ នៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា ជនដៃដល់ជាកូនប្រសារប្រុស ឈ្មោះ ទ្រិន ដូច អាយុ៣៥ឆ្នាំ និងជនរងគ្រោះជាម្តាយក្មេក ឈ្មោះ សាក់ ញ៉ឹង អាយុ៦៥ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងភូមិឃុំខាងលើ។

មន្ត្រីនគរបាលដដែលបន្តថា ខណៈជនសង្ស័យ និងប្រពន្ធរបស់ខ្លួន ឈ្មោះ អ៊ុ ស្រីអូន បានមានកើតជម្លោះនឹងគ្នាកាលពីម៉ោង ៦ល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ម្តាយក៏បានទៅឃាត់កុំឲ្យឈ្លោះប្រកែកគ្នា នៅពេលកំពុងឃាត់ ស្រាប់តែជនដៃដល់ ជាកូនប្រសារប្រុស បានងាកបែរមកវាយម្តាយក្មេក បណ្តាលឲ្យរបួសធ្ងន់ ក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពទ្យស្រុកខាងលើ រហូតដល់ម៉ោងទៀបភ្លឺ ជនរងគ្រោះជាម្តាយ បានដាច់ខ្យល់ស្លាប់។

បច្ចប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកអង្គរជ័យ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាម នីតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី