ក្នុងកាប្រឈមមុខនឹងភាពអាសន្ននៃបញ្ហាសុខភាពសកល និស្សិតមហាវិទ្យាអាមេរិករាប់ពាន់នាក់ ដែលសិក្សានៅក្រៅប្រទេស កំពុងតែ មានភាពច្របូកច្របល់ ។ ខណៈដែលវីរុសកូរ៉ូណា រីករាលដាលចូលក្នុងប្រទេសអ៊ីតាលីប៉ែកខាងជើង គ្រឹះស្ថានសិក្សាមួយចំនួន រួមទាំងសាកលវិទ្យាល័យ Syracuse និងសាកលវិទ្យាល័យ New York បានប្រកាសថា ខ្លួននឹងបិទសាខាសាកលវិទ្យាល័យរបស់ខ្លួន នៅក្នុងរដ្ឋ Florence ភ្លាមៗ ។ ម្យ៉ាងទៀត កម្មវិធីសិក្សាក្រៅប្រទេសរបស់សាកលវិទ្យាល័យ Seton Hall ទាំងអស់ក៏ត្រូវបានលុបចោលផងដែរ ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញ Twitter របស់សាលកលវិទ្យាល័យខាងលើ។

យោងតាមទិន្ន័យចេញផ្សាយដោយវិទ្យាស្ថានអប់រំអន្ដរជាតិ ប្រទេសអ៊ីតាលី គឺជាគោលដៅដ៏មានប្រជាប្រិយភាពបំផុតបន្ទាប់ពីចក្រភពអង់គ្លេស ដែលបើកកម្មវិធីសិក្សាក្រៅប្រទេស ដែលបានទទួលនិស្សិតអន្ដរជាតិជាច្រើនមកសិក្សារួចមកហើយ តាំងពីឆ្នាំ ១៩១៩ ។ ប៉ុន្ដែ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានក្លាយជាគោលដៅដ៏មានប្រជាប្រិយភាពមួយ សម្រាប់និស្សិតអាមេរិក ចូលមកសិក្សាផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC