(បាងកក)៖ សារព័ត៌មានអនឡានរបស់ថៃ kaijeaw បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ នេះថា មឈូស ដែលនឹងត្រូវតម្កល់ព្រះសពរបស់ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានច្នៃឡើងពីឈើម៉ៃសាក់ អាយុកាល ១០០ឆ្នាំដ៏មានតម្លៃ និងស្រោបទៅ ដោយមាសសុទ្ធពីលើតួមឈូសទាំងមូលតែម្តង។

ពុំមានប្រភពណាមួយបញ្ជាក់ពីតម្លៃនៃការផលិតមឈូសនេះឡើយ ប៉ុន្តែសារព័ត៌មានខាងលើ បានបញ្ជាក់ថា មឈូស សម្រាប់តម្កល់ព្រះសពព្រះមហាក្សត្រត្រូវបានព្រះបរមរាជវាំងថៃ គិតគូ ខ្លាំងបំផុត ទាំងទៅលើគុណភាព រចនាបទ និងតម្លៃ ដើម្បីឲ្យសក្តិសមបំផុតសម្រាប់ដាក់តម្កល់ ព្រះសពព្រះមហាក្សត្រ ដែលប្រជាជាតិថៃទាំងមូល គោរពស្រឡាញ់ស្មើនឹងជីវិត៕

- ផ្អើលនៅ ថៃ បើហ៊ានលក់អាវខ្មៅ កាន់ទុក្ខស្តេច លើសពី ៧ដុល្លារ ត្រូវជាប់គុក ៧ឆ្នាំ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី