(ម៉ានីល)៖ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី (Indonesia) បានយកឈ្នះក្រុមដំរីថៃ ២ដងដែរ ក្នុងប្រវត្តិជួបគ្នា៤ លើកចុងក្រោយនេះ មុនប៉ះគ្នាជាថ្មីម៉ោង ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) រសៀលថ្ងៃ សៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះនៅប្រទេសហ្វីលីពីន ក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFF Suzuki Cup។

បើយោងតាមគេហទំព័រ 7m sport បានចេញផ្សាយថា ក្រុមដែលទើបរួចផុតពីបម្រាមរបស់ FIFA បានយកឈ្នះថៃ ២-១ ការជួបគ្នាចុងក្រោយកាលពីឆ្នាំ២០១០ ក្រៅពីធ្លាប់ឈ្នះថៃ ១-០ ទៀត កាលពីឆ្នាំ២០០៦ និងចាញ់ ១-០ និងលទ្ធផល ២-១ ក្នុងឆ្នាំ២០០៨ នៃយុទ្ធនាការពានរង្វាន់អាស៊ាន AFF Suzuki ដូចគ្នា។

តែយ៉ាងណាមិញ ក្រុមទាំងពីរ គឺពិតជាចង់ស្វែងរក៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាកពូល A ដែលនឹងធ្វើការប្រកួតសន្សំពិន្ទុ នៅក្នុងប្រទេសហ្វីលីពីន ក្នុងចំណោម៤ក្រុម ថៃ ឥណ្ឌូនេស៊ី សិង្ហបុរី និងម្ចាស់ផ្ទះហ្វីលីពីន គ្រាដែលពូល B ធ្វើការប្រកួតសន្សំពិន្ទុនៅប្រទេសមីយ៉ាន់ម៉ា មានកម្ពុជា វៀតណាម ម៉ាឡេស៊ី និងម្ចាស់ផ្ទះមីយ៉ាន់ម៉ា។

សម្រាប់ម៉ោង ៧៖០០នាទីយប់នេះដែរ ក្រុមម្ចាស់ផ្ទះហ្វីលីពីន ក៏ជួបប្រកួតទល់នឹងក្រុមជម្រើសជាតិសិង្ហបុរីផងដែរ បញ្ចប់១ប្រកួតសន្សំពិន្ទុដំបូងក្នុងពូល A៕

រូបភាពកាលជួបគ្នា នាពេលកន្លងមក

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង