ស្បែកមុខមានច្រើនប្រភេទ ហើយការថែរក្សាស្បែក មានលក្ខណៈខុសគ្នា ទៅតាមប្រភេទស្បែកដែរ។ យ៉ាងណាមិញ យើងសូមណែនាំគន្លឹះងាយៗ ដែលអ្នកជំនាញ បានណែនាំសម្រាប់ជាទុន ក្នុងការថែរក្សាស្បែកមុខប្រចាំថ្ងៃ។

១. គ្រឿងសម្អាង
គួរ៖ នៅពេលមុនចូលគេង ចាំបាច់ត្រូវសម្អាតគ្រឿងសម្អាង ចេញពីផ្ទៃមុខឲ្យមានហ្មត់ចត់ ព្រោះស្បែករបស់យើង ក៏ត្រូវការដកដង្ហើមដែរ ហើយគ្រឿងសម្អាង គឺជាបញ្ហាដ៏ធំដែលរាំងស្ទះរន្ធញើស មិនអាចដកដង្ហើមបាន និងជាបុព្វហេតុបង្កឲ្យកើតមុនទៀតផង។មុនគួរ៖ មិនត្រូវមើលរំលងការខាត់ស្បែកមុខ (មួយឬពីរដងក្នុងមួយសប្តាហ៍) ពីព្រោះ នេះជាវីធីកម្ចាត់ចោលនូវកោសិកាចាស់ៗ ជួយឲ្យស្បែកភ្លឺរលោង និងថ្លា។

២. ពន្លឺថ្ងៃ និងស្បែកមុខ
គួរ៖ កុំភ្លេចប្រើឡេបំរុងស្បែកមុខ ដើម្បីការពារពន្លឺថ្ងៃ យ៉ាងហោចណាស់ប្រើក្រែមដែលមាន SPF15 ទើបអាចការពារកាំរស្មីយូវីបាន (UVA និង UVB)។ ការប៉ះត្រូវកំដៅថ្ងៃច្រើន អាចធ្វើឲ្យស្បែក ងាយនឹងជ្រីវជ្រួញ ឡើងស្នាមអុជខ្មៅ និងបញ្ហាស្បែកច្រើនយ៉ាងទៀត។មិនគួរ៖ មិនគួរខកខានមិនបានប្រើ ផលិតផលការពារពន្លឺថ្ងៃទេ ទោះជាអាកាសធាតុក្តៅ ឬត្រជាក់ក៏ដោយ ហើយបើត្រូវប៉ះពន្លឺថ្ងៃខ្លាំង ដូចជាទៅលេងសមុទ្រវិញ គួរជ្រើសរើសក្រែម ដែលមានយ៉ាងតិច SPF 30។

៣. ចំណីអាហារ
គួរ៖ ប្រយ័ត្នចំពោះការហូបចុក ហើយកុំភ្លេចទទួលទានអាហារស្រស់ៗ ឲ្យបានច្រើន ដូចជាបន្លែ ផ្លែឈើ និងអាហារសម្បូរជីវជាតិចិញ្ចឹមធម្មជាតិ។ អាហារជំនួយស្បែកឲ្យភ្លឺថ្លា គឺវីតាមីន C និងអាហារមានជាតិខ្លាញ់ និងស្ករទាប។ មិនគួរ៖ បើអាច សូមកុំទទួលទានអាហារហិរ ផ្អាប់ ប្រឡាក់ កំប៉ុង ឬអាហារបំពងច្រើនពេក នោះទេ។

៤. ហាត់ប្រាណ
គួរ៖ ហាត់ប្រាណឲ្យបានទៀតទាត់ ទោះតិចឬច្រើន ធ្ងន់ឬស្រាលក្តី ដើម្បីជំរុញដល់ចរន្តឈាម និងបង្កើនល្បឿននៃការសម្អាតជាតិពុលពីរាងកាយ។មិនគួរ៖ មិនចាំបាច់ប្រើផលិតផលលាបលើស្បែក មុខ និង ក្រោយពេលហាត់ប្រាណទេ តែគួរលាបថូនឺរវិញ ដើម្បីកាត់បន្ថយជាតិខ្លាញ់ និងខាត់ស្បែកមុខ រួចសឹមលាបឡេផ្តល់សំណើម។

៥. ដំណេក
គួរ៖ គេងឲ្យបានយ៉ាងតិច ៨ម៉ោង ក្នុងមួយថ្ងៃពុំនោះទេ មិនបាច់ឆ្ងល់ថា តើរង្វង់ភ្នែកឡើងខ្មៅ ស្លក់ភ្នែក ដោយរបៀបណាទេ។មិនគួរ៖ សូមរំឭកម្តងទៀតថា កុំភ្លេចលាងមុខមុនពេលចូលគេង ឲ្យសោះហើយសម្រាប់ស្បែកស្ងួត គួរលាបឡេផ្តល់សំណើមបន្តិចមុនចូលគេង ផងដែរ។

៦.ទឹក
គួរ៖ រក្សាសំណើមរាងកាយ ដោយការផឹកទឹកឲ្យគ្រប់គ្រាន់ យ៉ាងតិច៨កែវ ក្នុងមួយថ្ងៃ។ បន្ថែមទីនេះ អ្នកគួរទទួលទានបន្លែ និងផ្លែឈើស្រស់ដែលសម្បូរ ដោយជាតិទឹកផងដែរ។មិនគួរ៖ កុំភ្លេចលុបមុខដោយទឹកផ្កាកូលាប ដើម្បីជួយកាត់បន្ថយអាការហើមភ្នែក និងរក្សាតុល្យភាព PH ព្រមទាំងផ្តល់សំណើម ដល់ស្បែកមុខផងដែរ។

៧.មុន
គួរ៖ លុបមុខនឹងទឹកក្តៅឧណ្ណៗ មួយថ្ងៃ ៣ដង ដោយម៉ាស្សាថ្នមៗជារង្វង់ និងប្រើប្វូមដែលមានជាតិ អាល់ហ្វាអ៊ីដស្រ៊ីលអាស៊ីដ។ បន្ទាប់បីលាងមុខ គួរទះមុខថ្នមៗ ឲ្យស្ងួតជំនួសដោយការជូតនឹងកន្សែង ហើយត្រូវលាបឡេ ដែលមានជាតិបង់ហ្សូលភឺរ៉ុកស៊ីដ។មិនគួរ៖ មិនត្រូវញេចមុនទេ ព្រោះវាអាចធ្វើឲ្យស្បែកហើម ក្រហម និងបន្សល់ទុកស្នាមលើផ្ទៃមុខ។ សម្រាប់អ្នកពាក់វ៉ែនតា គួរប្រាកដថា វ៉ែនតាស្អាត ដើម្បីការពារកុំឲ្យខ្លាញ់ជាប់នឹងរន្ធញើស ត្រង់បរិវេណជុំវិញភ្នែក និងច្រមុះ។

៨.ខាត់ស្បែក
គួរ៖ ប្រើគ្រឿងផ្សុំធម្មជាតិ ដូចជារមៀត ពន្លៃ ទឹកដោះគោ ឬក្រូច ដែលជារូបមន្តតាំងពីបុរាណមក។
មិនគួរ៖ កុំមើលរំលងវិធីធម្មជាតិទាំងនេះ ពីព្រោះវាមានប្រសិទ្ធភាពមិនចាញ់ ផលិតផលគីមីទេ ហើយថែមទាំងជួយឲ្យស្បែក ដកដង្ហើមបានស្រួលកាត់បន្ថយស្រ្តេស និងសម្រួលអារម្មណ៍ ទៀតផង។

៩.ស្ប៉ា
គួរ៖ ទម្លាប់ស្ប៉ាជាប្រចាំ ជាពិសេសអ្នកមានស្បែកស្ងួត គួរប្រើម៉ាសមុខផង ហើយកុំភ្លេចលាងមុខ និងទឹកក្តៅឧណ្ណៗមុននឹងចូលគេង។ មិនគួរ៖ មើលរំលងការម៉ាស្សាស្បែក ដោយប្រើប្រេងធម្មជាតិ ព្រោះនេះជាវិធីផ្តល់ជីវជាតិចិញ្ចឹម ដល់ស្បែកមុខ ធ្វើឲ្យស្បែកភ្លឺថ្លា រលោង និង មិនងាយចាស់នោះទេ។

១០.ទម្លាប់ល្អ
គួរ៖ ចំណាយពេលវេលាសម្រាប់ថែខ្លួន លៃយ៉ាងណាកុំឲ្យបញ្ហាស្រ្តេស មកដណ្តើមយកសម្រស់អ្នកឲ្យសោះដូចនេះគួរឆ្លៀតចូលរួមសកម្មភាពសុខភាព ដូចជាការហាត់ យូហ្គា លំហាត់ដង្ហើម ឬសមាធិ។មិនគួរ៖មើលរំលងបរិវេណជុំវិញថ្គាម និងសាច់ដុំមុខ។ គួរហាត់ប្រាណមុខប្រមាណជាពីរ ទៅ៣នាទី ក្នុងមួយថ្ងៃនោះអ្នកនឹងមានស្បែកមុខស្អាត សាច់ចាំដូច១៨ឆ្នាំ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង