គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ បានរឹបអូសឱសថក្លែងក្លាយរាប់ពាន់ប្រភេទ រួមទាំងថ្នាំបង្កើនផ្លូវភេទផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ លោក ម៉ាក់ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បាននិយាយថា កាលពីថ្ងៃទី ២៧ ខែមីនា ប៉ូលិសបានធ្វើការឆ្មក់ចូលហាងចំនួន ៣ កន្លែង ជាហាងលក់ឱសថបុរាណចិន និងថ្នាំបង្កើនផ្លូវភេទ។

លោក សុផាណា បានមានប្រសាសន៍ថា ”បន្ទាប់ទទួលបានព័ត៌មានពីភ្នាក់ងារសម្ងាត់របស់យើង ហើយកងកម្លាំងប្រដាប់អាវុធ បានឆ្មក់ចូលហាងលក់ឱសថបុរាណចិន ៣ កន្លែង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ” ។

លោកបានមានប្រសាសន៍ថា ”យើងបានរកឃើញថា ថ្នាំដែលមិនមានចុះបញ្ជីជាមួយក្រសួង រួមមានថ្នាំដែលផុតកំណត់ និងថ្នាំបង្កើនផ្លូវភេទបុរស និងស្ត្រីផងដែរ” ។ យើងបានរឹបអូសថ្នាំបង្កើនផ្លូវភេទចំនួន ១៨.១៦០ គ្រាប់ និងឱសថបុរាណចិនផ្សេងៗទៀត»។

លោក សុផាន់ណា បានបន្ថែមថា អ្នកជំនាញនឹងយកថ្នាំទាំងនោះទៅធ្វើពិសោធន៍ នៅមន្ទីរពិសោធន៍ ដើម្បីកំណត់ថា តើវាក្លែងក្លាយ និងបង្កបញ្ហាសុខភាពដល់អ្នកប្រើប្រាស់ឬអត់។

លោកបាននិយាយថា៖ ”កងកម្លាំងរបស់យើងកំពុងតែរៀបចំឯកសារ រួចនឹងបញ្ជូនសំណុំរឿងទាំងនោះទៅតុលាការ” ។

កាលពីឆ្នាំមុនក្រសួងសុខាភិបាល បានណែនាំអ្នកប្រើប្រាស់ មិនឱ្យទិញផលិតផលបង្កើនផ្លូវភេទបុរសឈ្មោះថា Good Man ពីព្រោះវាមិនបានចុះបញ្ជី ជាមួយក្រសួង ហើយអាចនាំទៅរកផលប៉ះពាល់ដល់សុខភាព៕

ប្រភព ៖ ហ្រ្វេសញ៉ូវអាសុី