CamNews

តុលាការ​ផ្តន្ទា​ទោស ​ម្តាយមីង​២នាក់​ និង​មេការ​សំណង់​ម្នាក់ លើសំណុំរឿង​បង្ខាំង​ ​និង​ចាក់ច្រវាក់ជើង

(ភ្នំពេញ​)៖​ នៅទីបំផុត ម្តាយ​មីង​២នាក់ ​និង​មេការ​សំណង់​ម្នាក់​ ដែល​ពាក់ព័ន្ធ​​ទៅនឹង​សំណុំរឿង​បង្ខាំង​ និង​ចាក់​ច្រវ៉ាក់​ជើង​ក្មេង​ស្រី​ អាយុ​១៣​ឆ្នាំ​ ត្រូវបាន​លោក​ លាង​ សំណាត់​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ផ្តន្ទា​ទោសរួចរាល់ហើយ នៅព្រឹកថ្ងៃ​ទី​១៨​ ខែ​​តុលា​ ឆ្នាំ​២០១៦នេះ។

​ក្នុងសំណើរឿងនេះ តុលាការបានសម្រេចផ្តន្ទាទោស ម្តាយ​មីង​របស់​ជនរងគ្រោះ​ឲ្យជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ​រយៈពេល​៣ឆ្នាំ​ ពីបទ​ ​អំពើ​អូស​ទាញ​ពេស្យាចារ​កុមារ​ បទប្បញ្ញត្តិ​មាន​ចែង​តាម​មាត្រា​៣៥​ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​អំពើ​ធ្វើ​ អាជីវកម្ម​ផ្លូវ​ភេទ​និង​មេការ​សំណង់​ម្នាក់​រយៈពេល​៣ឆ្នាំ​៦ខែ​ពីបទ​ ការទិញ​ពេស្យាចារ​កុមារ​ បទប្បញ្ញត្តិ​មាន​ចែង​តាម​មាត្រា​ ៣៤​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​និង ​អំពើ​អាជីវកម្ម​ផ្លូវ​ភេទ។

ជនជាប់ចោទ​ទាំង​៣នាក់​ខាង​លើ ​ទី១. ឈ្មោះ​ ជា​ ស្រស់​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​-ឥស្លាម​ ២. ឈ្មោះជា ទីណា ភេទ​ស្រី អាយុ  ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម​ ជនជាប់ចោទ​ទាំង​២រូប​នេះ​ ត្រូវ​ជា​ម្តាយ​មីង​ របស់​ក្មេង​ស្រី​ជនរងគ្រោះ​។​ រីឯ​ជនជាប់ចោទ​មួយ​រូប​ទៀត​ឈ្មោះ​ ឆិន​ ឆាយ​លី​ ភេទប្រុស​ អាយុ​៣៦ឆ្នាំ​ ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​ សងសំណង​ជំងឺ​ចិត្ត ទៅ​ដើម​បណ្ដឹង​ ឈ្មោះ​ខាត់​ គ្រី​ ចំនួន​៨លាន​រៀលផងដែរ។

គួរបញ្ជាក់ថា​ ជនជាប់ចោទ​ទាំង​៣បីនាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ចចាប់ខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ នៅខណ្ឌឬស្សីកែវ នៅក្នុងប្រតិបត្តិការបង្រាបអំពើបង្ខាំងក្មេងស្រីអាយុ​១៣ឆ្​នាំម្នាក់ ដាក់ច្រវាក់ជើង ហើយបង្ខំអោយរួមភេទជាមួយបុរសចំណាស់ ជាថ្នូរនិងប្រាក់ចំនួន១០០០ដុល្លារ ។

លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងកាពារអនីតិជនក្រុងភ្នំពេញ បានរាយការណ៍ឲ្យដឹងថា ក្រោយពីមានពាក្យបណ្ដឹងរបស់ជនរងគ្រោះ លោកស្នងការនគរបាល ក្រុងភ្នំពេញ និងលោកព្រះរាជអាជ្ញាអមតុលាការ បានអនុញាតឲ្យចូលត្រួតពិនិត្យលំនៅស្ថាន ខ្មែរអ៊ីស្លាមមួយក្នុងខ័ណ្ឌឬស្សីកែវ ។ ក្នុងការឆែកឆេនេះ សមត្ថកិច្ចបានឃាត់ខ្លួន ស្ត្រីពីរនាក់និងបុរសម្នាក់ដែលជាប់ពាក់ព័ន្ធ និង បទល្មើស ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះទុកលក់ផ្លូវភេទ ។

លោក កែវ ធាបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទី១ឈ្មោះ ជា ស្រស់ ភេទស្រី អាយុ៣២ឆ្នាំ ទី២ឈ្មោះ ជា ទីណា ភេទស្រីអាយុ២៧ឆ្នាំ ជាម្ដាយមីងបង្កើតរបស់ជនរងគ្រោះ​តែ​ម្ដង ។ ចំណែកបុរសដែលទិញការរួមភេទជាមួយក្មេងស្រីរងគ្រោះពីម្ដាយមីង ឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ។ ក្រុមជនសង្ស័យត្រូវបានរសាកសួរនៅនគរបាលកិរិយាល័យប្រឆាំងការជួញដូរមនុស្ស ហើយ កសាង សំណុំរឿង បញ្ជូនឡើងតុលាការចោទប្រកាន់តាម្លូវច្បាប់ ។

សមត្ថកិច្ចដែលចូលរួមក្នុងប្រតិបត្តិការឆែកឆេនេះបានរាយការអោយដឹងថា កាលពីដើមឆ្នាំ២០១៥ ម្ដាយមីងរបស់ក្មេងស្រីរងគ្រោះ បានលួងលោមក្មួយស្រីរបស់ខ្លួន ដែលជាក្មេងកំព្រាយក ទៅលក់ខ្លួន ឲ្យបុរស ឈ្មោះ ឈឹម ឆៃលី បានប្រាក់ចំនួន១០០០ដុល្លារ ។ ក្រោយមកម្ដាយមីងទាំងពីនាក់ បានលួងលោមក្មួយស្រីរបស់ខ្លួនអោយធ្វើជាស្រីកំណាន់របស់ឈ្មោះ ឈឹម ឆៃលី ទៀត តែឈ្មោះ ជ.ណ.រ មិនព្រមក៏ត្រូវ ម្ដាយមីងចិត្តតិរច្ឆានរូបនោះ ចាប់ដាក់ច្រវាក់ជើងបង្ខាំងទុកក្នុងផ្ទះរហូតមកដើម្បីលក់ខ្លួនអោយឈ្មោះ ឈេម ឆៃលី ម្ដងម្កាល ។

លុះដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ជនរងគ្រោះបានរើរួច ពីច្រវាក់របស់ម្ដាយមីង ក៏រត់មករកអ្នកជិតខាងឲ្យជួយនាំទៅ សមត្ថកិច្ចដាក់ពាក្យប្ដឹងតែម្ដង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី