មាននាយប៉ូលីសម្នាក់អាយុ ៥0ឆ្នាំ លបលួចមាន ស្រីស្នេហ៍ នៅក្រៅផ្ទះ។ ស្រីស្នេហ៍នោះ ចេះ
ថ្នាក់ថ្នម ចេះបញ្ផោធ្វើអោយនាយប៉ូលីសនោះស្រលាញ់ ក៏ទិញម៉ូតូ Scoopy ស៊េរីថ្មី ឆ្នាំ២០១៤
អោយទុកគ្រាន់ជិះ ។

ថ្ងៃមួយពេលស្រីស្នេហ៍ជិះម៉ូតូ ទៅផ្សា ដើម្បីទិញម្ហូប ក៏ត្រូវស្រីចំណាស់ម្នាក់ បើកឡានគៀ ធ្វើ
អោយខូចម៉ូតូ ពេលនោះស្រីស្នេហ៍ក៏ទូរស័ព្ទ ហៅនាយប៉ូលីស។ លោកនាយប៉ូលីស ក្រោយពី
ដឹងថាស្រីស្នេហ៍ របស់ខ្លួន មានគ្រោះថ្នាក់ ក៏ជិះឡានទៅកន្លែងនោះភ្លាម ពេលទៅជិតដល់
កន្លែងកើតហេតុ ស្រាប់តែបត់ក្បាលឡាន ត្រឡប់ទៅវិញយ៉ាងរហ័សឃើញដូចនេះ ស្រីស្នេហ៍
ក៏ទូរស័ព្ទ ហៅមកវិញ ដោយនិយាយថា "បងឯងទៅណា ម៉េចមិនមកជួយអូនអញ្ចឹង" នាយ
ប៉ូលីសឆ្លើយយ៉ាងលឿនថា" អូនឯង ដោះស្រាយ ជាមួយយាយកញ្ចាស់ នោះចុះព្រោះគាត់ជា
ប្រពន្ឋដើមបង" ជួយមិនបានទេ ដោះស្រាយខ្លួនឯងទៅ!៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke