CamNews

ស្ត្រីម្នាក់ប្ដឹងថៅកែហាងអ៊ុតសក់​យីហោ «អាហួយ» ទៅសមត្ថកិច្ចពាក់​ព័ន្ធ ការធ្វើម៉ែយ៉ែម​ដើរទាក់ក្មេងស្រី

(ភ្នំពេញ)៖ ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់​បានសំរេចដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច​ក្រសួងមហាផ្ទៃ ប្ដឹងថៅកែស្រីវ័យក្មេង​នៃហាងកាត់​សក់ផាត់​មុខធ្វើក្រចកម្នាក់ពីបទគំរាម​កំហែងអាយុជីវិត ខណៈរូបនាង​និងកូនជាង​ម្នាក់ទៀត បានដឹងពីរឿង​រកសុីជួញ​ដូរផ្លូវភេទ​តាមរយៈ​ដើរ​ទាក់ស្រីក្នេងៗ ទុកអោយតាៗ ដែលគេហៅថាអ្នកមានលុយ និងមានអំណាច​យកទៅរួមភេទ។

យោងតាមកំណត់ហេតុសាក​សួររបស់សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្ត្រីដែលជាម្ចាស់បណ្ដឹងបានអោយដឹងថា រូបនាងបានទៅធ្វើការ​នៅហាងកាត់សក់ កក់សក់ ផាត់មុខ ធ្វើក្រចកនៅហាង​មួយឈ្មោះ​ថា «អាហួយ» ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ម្ដុំលក់ស៊ុបគោ ដោយចែកភាគរយជាមួយ​ម្ចាស់ហាង។ តាំងពីនាងទៅធ្វើការបាន​ជាង២ខែមក ម្ចាស់ហាងឈ្មោះ អាហួយ ដែលមានវ័យខ្ទង់៣០ឆ្នាំរូបនេះ ចេះតែនិយាយលួងលោម​រូបនាងអោយ​ធ្វើខ្លួន​តុបតែងស្លៀកពាក់អោយស្អាត​ដើម្បីងាយ​រកលុយ ហើយប្រាប់ថា​បើចង់បាន​លុយត្រូវ​ទៅដេក​ជាមួយតាៗឬថៅកែៗ​ឬអោយគេចិញ្ចឹម។

ពេលខ្លះក្រោយចប់ការងារ ថៅកែហាងបាននាំ នាងទៅហូបចុក នៅតាមហាងជួបជា មួយតាៗ ឬថៅកែកូរ៉េ​ជាដើមហើយតែងតែ​សួរនាងថាព្រមទេ? បើព្រមដេកជាមួយគេ​នឹងបាន​លុយច្រើន​ជាដើម តែនាងតែងតែបដិសេធ​ថានាងមិន​ធ្វើដូច្នោះទេ ទោះអត់លុយយ៉ាង​ណាក៏ដោយ។ ក្រោយមកថៅកែហាង​រូបនេះ​ក៏នាំបងប្អូនស្រីជីដូនមួយ​របស់គេ​ពី​ខេត្តតាកែវ យកមកនៅជាមួយរួច​ហើយធ្វើការតុបតែង​ខ្លួនទិញ​ខោអាវអោយ​ស្លៀក ពាក់ស្អាតៗ និងតែងតែនាំទៅជួប​អ្នកនេះអ្នកនោះ​(តាៗឬថៅកែ)​ នៅខាង​ក្រៅ​ដើម្បីលួងលោម​អោយដេកជាមួយគេ​ដើម្បីបានលុយច្រើន ដូចជាមានពេលមួយបាននាំអានិចទៅអោយតាៗ មើលដល់ខេត្តកំពង់ចាម តែប្អូនស្រីជីដូនមួយរូបនេះ​ក៏មិនព្រមធ្វើតាម​ដូចគ្នា។ ក្នុង​នោះជារើយៗ​ពួកនាង តែងតែស្ដាប់ឮ​ថៅកែស្រីនិយាយទូរស័ព្ឌ​ទាក់ទងអ្នកនេះ​អោយអ្នកនោះ ពេលខ្លះភ្ញៀវស្រីកាលិបៗ មកធ្វើខ្លួននៅហាង​ក៏ថៅកែ​និយាយបញ្ចុះបញ្ចូលអោយទៅរកតាៗ នឹងបាន​លុយច្រើន ហើយបើភ្ញៀវណាព្រមគេ​មានរថយន្តកាមរីហាយប្រ៊ីក​ស៊េរី០៧ពណ៌សមួយគ្រឿ​ង​ ជាអ្នកជូនទៅ​ជួបទៀតផង។

ក្រោយមកដោយសារតែរូបនាង និងប្អូនស្រីជីដូនមួយមិនព្រម និងដឹងពីរឿង​រកសុីខុស​ច្បាប់របស់គេ​ច្រើន ស្រាប់តែនៅពាក់កណ្ដាល​ខែឧសភានេះ គេធ្វើការគំរាមកំហែងថា ដឹងរឿងគេច្រើនហើយ បើហ៊ានប្ដឹងឬយករឿងនេះទៅប្រាប់គេ គេនឹងជួលក្មេងស្ទាយ​អោយមកវាយសម្លាប់​ទាំងពីរនាក់ចោលតែម្ដង ដែលការគំរាមនេះធ្វើអោយប្អូនជីដូន​មួយឈ្មោះ​ អានិច ភ័យក៏រត់ទៅនៅ​ស្រុកបាត់ទៅ និងរូបនាងបានរត់ចេញ​ឈប់ធ្វើការនៅហាង​នោះតទៅទៀត តែដោយមានការព្រួយបារម្ភ​ពីការតាមព្យាបាទ​ដល់អាយុជីវិត ទើបរូបនាង​សំរេចទៅដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចដើម្បីការពារជីវិតរបស់នាង។

ថ្លែងប្រាប់ Fresh News តាមទូរស័ព្ទ​នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ស្ត្រីខាងលើបានអះអាងថា រូប​នាងពិតជាបានដាក់​ពាក្យបណ្ដឹងទៅសមត្ថកិច្ចមែន សមត្ថកិច្ចបានហៅនាងទៅសាក​សួររួច​ហើយ​ដោយនាងសូមអោយ​សមត្ថកិច្ចជួយការពារអាយុជីវិត​របស់នាងផង។

សូមបញ្ជាក់ថាទីតាំងអ៊ុតសក់ដែលមានយីហោ «អាហួយ» ជាឈ្មោះថៅកែខ្លួនឯងនេះ បច្ចុប្បន្នក្រោយពីស្ត្រីរងគ្រោះប្ដឹង និងឃើញសមត្ថកិច្ចចុះទៅថតទីតាំងហាង ទំនងម្ចាស់ដឹងខ្លួន​បានប្ដូរឈ្មោះ​ហាង​ដាក់ឈ្មោះ​ផ្សេងវិញហើយ។ ដូច្នេះដើម្បីទប់ស្កាត់នូវបទល្មើសពេស្យាចារ្យ និងការជួញដូរ​មនុស្សសមត្ថកិច្ចគួរ​តែបើកការសើុប​អង្កេត និងធ្វើការទប់ស្កាត់ បើមិនដូច្នោះទេនឹងមានក្មេងស្រី​ជាច្រើននឹងក្លាយជាជនរងគ្រោះ​ដោយការជួញដូរផ្លូវភេទជាមិនខាន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី