(ឥណ្ឌា)៖ ហេតុការណ៍គ្រោះថ្នាក់មួយ ដែលបានកើតឡើង នៅប្រទេសឥណ្ឌា បានឆក់ យកជីវិតស្ត្រីដ៏ធាត់ម្នាក់ និងប្តីរបស់នាង និងកូនប្រសាស្រីរងរបួស បន្ទាប់ពីអ្នកទាំងនេះ ជួបឧបទ្ទវហេតុដែលនឹកស្មាន មិនដល់មួយ។

Manjula Vithlani អាយុ៦៨ឆ្នាំ បានធ្លាក់ពីជណ្តើរ រួចក៏សង្កត់ចំក្បាលប្តីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ព្រោះតែទម្ងន់ខ្លួននាងធំខ្លាំងពេក ដល់ទៅ២៨២ផោន។ តាមហេតុការណ៍ឲ្យដឹងថា ប្តីប្រពន្ធទាំងពីររស់នៅ ជាន់ទី១ក្នុងផ្ទះដែលស្ថិត នៅតំបន់ Nagpur ដោយនៅថ្ងៃនោះ ពួកគេបានដើរទៅមើលកូនប្រុស Ashish ដែលទើបរៀបការប្រពន្ធថ្មោងថ្មី ហើយពួកគេរស់នៅជាន់លើ ស្រាប់តែ Manjula ដើរទៅមុនក៏រអិលជើង ធ្លាក់មកលើប្តីដែលកំពុងដើរពីក្រោយ សង្កត់គ្នាតែម្តង ជាអកុសលមិន ត្រឹមតែបុរសជាប្តី ដាច់ខ្យល់ស្លាប់ទេ រីឯប្រពន្ធដែលសង្កត់ប្តីនោះ ក៏បាត់បង់ជីវិតដូចគ្នា ព្រោះអ្នកទាំងពីររងការប៉ះទង្គិចខួរក្បាលយ៉ាងខ្លាំង។

កូនប្រសាស្រី ឃើញហេតុការណ៍នេះ ក៏ស្ទុះទៅជួយឪពុកម្តាយក្មេក ប៉ុន្តែនាងក៏រអិលធ្លាក់ចុះ ពីកាំជណ្តើរដែរ ពេលនេះកំពុងសម្រាកព្យាបាលខ្លួន នៅមន្ទីរពេទ្យ ដោយសារបាក់ជើងម្ខាង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង