ប្រតិទិនជនជាតិម៉ាយ៉ានទើបតែបានបញ្ចប់កាលពី ថ្ងៃទី២១ កន្លងទៅនេះ ហើយប្រជាជន
ទូទាំងពិភពលោកមានភាពសប្បាយរីករាយដែលផែនដីមិនបានរលាយដូចពាក្យចចាមអារាម។

ដោយឡែក សំណង់បុរាណរបស់ជនជាតិម៉ាយ៉ានវិញ ក៏ជាកន្លែងទេសចរណ៍ដ៏ប្រណិតមួយ
សំរាប់ភ្ញៀវទេសចរកំសាន្តផងដែរ។ លោកអ្នកអាចធ្វើដំណើរទៅលេងសំណង់បុរាណទាំងនេះ
នៅបីកន្លែងគឺ ទីក្រុង Teotihuacan, Palenque និង Chichén Itzá របស់ប្រទេស Mexico។

សំណង់បុរាណភាគច្រើនត្រូវបានធ្វើឡើងជារាងពីរ៉ាមីតដ៏អស្ចារ្យ។ ចំពោះសំណង់ពីរ៉ាមីតមួយ
ដែលមានឈ្មោះថា Kukulkan ឬ El Castillo ត្រូវបានសង់ឡើងដោយមានកាំជណ្តើរឡើងចំនួន
៩១កាំ នៅជុំវិញជ្រុងទាំង ៤របស់ ពីរ៉ាមីតមួយនេះ។ បើសិនជាលោកអ្នកយកចំនួនកាំជណ្តើរ
៩១កាំ មកគុណនឹង ៤ជ្រុង របស់ពីរ៉ាមីត លោកអ្នកនឹងទទួលបានតួលេខ ៣៦៤ ហើយបន្ទាប់
មកបូកនឹងផ្ទៃពីរ៉ាមីតខាងលើ ១ទៀត គឺស្មើនឹង ៣៦៥ថ្ងៃ ក្នុងមួយឆ្នាំតែម្តង។

ចំពោះសំណង់បុរាណដទៃទៀតមានដូចជា Pyramid of the Sun មានកំពស់ ២១៣feet គឺជា
ពីរ៉ាមីតដែលធំទីបីនៅលើពិភពលោក បន្ទាប់ពីពីរ៉ាមីត Cholula និងពីរ៉ាមីត Cheops នៅអេស៊ីប
។ ភ្ញៀវទេសចរទាំងឡាយអាចកំសាន្តថតរូបនៅប្រាសាទបុរាណដ៏អស្ចារ្យដទៃជាច្រើនទៀត
ផងដែរ៕

រូបភាព៖ ពីរ៉ាមីត Kukulkan ឬ El Castillo តំណាងឲ្យ ៣៦៥ថ្ងៃ

រូបភាព៖ ពីរ៉ាមីត Pyramid of the Sun

រូបភាព៖ ពីរ៉ាមីត Pyramid of the moon

រូបភាព៖ ពីរ៉ាមីតនៅទីក្រុង Teotihuacan មានចំណាស់ ២០០ឆ្នាំមុនគ្រឹស្តសករាជ

រូបភាព៖ ពីរ៉ាមីតនាទីក្រុង Palenque មានចំណាស់ ១០០ឆ្នាំមុនគ្រឹស្តសករាជ

ដោយ៖ មិនា
ប្រភព៖ sider