CamNews

ញាក់សាច់ ៖ យន្តហោះ អាកាសចរណ៍ សឹង្ហបុរី បើករេពេញផ្លូវរថ អំឡុងពេលចុះចត

ព័ត៌មានអន្តរជាតិ ៖ ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី Singapore Airlines (SIA) បានបញ្ជាក់អោយ ដឹងថា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន របស់ខ្លួន បានបើករេពេញផ្លូវរថនៃអាកាសយានដ្ឋាន ខណៈពេលដែលមានការចុះចត នៅឯអាកាស យានដ្ឋាន អន្តរជាតិ Yangon International Air - port ប្រទេស មីយ៉ាន់ម៉ា ។

បន្ថែមពីលើនេះ អ្នកនាំពាក្យ តំណាងអោយ SIA យន្តហោះក្រុម  ហ៊ុនអាកាសចរណ៍ខាងលើនេះ ខណៈមានជើងហោះហើរ SQ998 ជាប្រភេទយន្តហោះ Airbus A330 បានប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើររបស់ខ្លួន ដោយបានហោះចាកចេញពីប្រទេស     សឹង្ហបុរី  និងបានទៅដល់ ទីក្រុង Yangon  ប្រទេស មីយ៉ាន់ម៉ា វេលាម៉ោង ៩ និង ២០ នាទីព្រឹក នាថ្ងៃពុធ កន្លងទៅនេះ តែដឹងអីថា អំឡុងពេលដែលមានការចុះចត មានការធ្លាក់ភ្លៀង ដ៏ខ្លាំងនោះ  ក៏បានញ៉ាំងអោយការចុះចតជួប នឹងការបរាជ័យមួយចំនួន ពោល យន្តហោះ បើកធ្លាក់ផ្លូវ     ក្រោយ ពីបានរេពេញផ្លូវរថ នៅក្នុងអា កាសយានដា្ឋន ។

គ្មានរបាយការណ៍ បញ្ជាក់បានថា មានមនុស្សស្លាប់ នឹង    បាត់បង់ជីវិតនោះទេ  ស្របពេលដែល យន្តហោះ ត្រូវបានគេសណ្តោង អោយទៅដល់កន្លែងចំណតរបស់ខ្លួន   ដោយនៅក្នុងនោះ បណ្តា អ្នកដំណើរ បានចុះចាកចេញ ដោយសុវត្ថិភាព ។ យ៉ាងណាមិញ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ បញ្ជាក់បានអោយដឹងថា ជាមួយនឹង ឧបទ្ទេវហេតុលើកនេះ  អាកាសយានដ្ឋាន បានផ្អាកប្រតិបត្តិ ការ កន្លះម៉ោង មុននឹងបើកដំណើរការវិញជាធម្មតា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia