Internet.org គឺជាតំណាងនៃមហិច្ឆតារបស់ Facebook ដែលនឹងផ្ដល់ជូននូវប្រព័ន្ធអ៊ីនធឺរណែត
ដោយមិនគិតថ្លៃ ដល់អ្នកប្រើប្រាស់ នៅលើពិភពលោក។

Internet.org ក៏គ្រាន់តែជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗ ដែលកំពុងត្រូវបាន Facebook ចាប់ផ្ដើមអនុវត្តប្រកប់ដោយមហិច្ឆតាបំផុត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ មានសិទ្ធិបានប្រើអ៊ីន
ធឺរណែត ដោយមិនគិតថ្លៃ។ តាមរយៈកិច្ចសហការណ៍ជាមួយបណ្ដាក្រុមហ៊ុនអ៊ីនធឺរណែត
Facebook មានបំណងឱ្យបណ្ដាក្រុមហ៊ុនទាំងនោះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ខ្លួន ចូលទៅ
កាន់សេវាកម្មមូលដ្ឋានមួយចំនួន ដោយមិនបាច់ចំណាយប្រាក់ ដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃ បំណងបង្កើនការយល់ដឹងរបស់ប្រជាជនអំពីសារសំខាន់របស់អ៊ីនធឺរណែត ក៏ដូចជាកែលំអគុណ
ភាពជីវិត។

ថ្មីៗនេះ គម្រោងខាងលើ បានចាប់ផ្ដើមនូវជំហានដំបូង បន្ទាប់ពីបានអនុវត្តសាកល្បង នៅក្នុង
ប្រទេសហ្សាំប៊ី (Zambia)។ តាមរយៈកម្មវិធីនៅលើ Google Play ឬចូលទៅកាន់ Internet.org ដោយប្រើប្រាស់បណ្ដាទូរស័ព្ទដែលអាចប្រើអ៊ីនធឺរណែតបាន អតិថិជនរបស់ក្រុមហ៊ុនអ៊ីនធឺរ
ណែត Airtel របស់សារធារណរដ្ឋ ហ្សាំប៊ី នឹងអាចចូលទៅកាន់សេវាកម្ម សុខាភិបាល ដំណឹង
ជ្រើសរើសបុគ្គលិក ឬអាកាសធាតុ ជាដើម ដោយពុំត្រូវបង់ថ្លៃអ្វីនោះឡើយ។ ក្រៅពីនេះ បណ្ដា
សេវាកម្ម និងទំព័រពេញនិយមមួយចំនួន ដូចជា Google Search, Facebook ឬ Wikipedia ក៏
អនុញ្ញាតឱ្យប្រជាជន នៅប្រទេសនេះ ប្រើប្រាស់ដោយសេរី មិនអស់ថ្លៃសេវាអ៊ីនធឺរណិត។

យោងតាមគម្រោង ក្នុងរយៈពេលខាងមុខ Facebook នឹងបន្តពង្រីកសេវាកម្មនេះ ទៅក្នុងបណ្ដា
ទីផ្សារផ្សេងៗ ជាកន្លែងដែលអ៊ីនធឺរណែត មិនទាន់ត្រូវបានគេនិយមប្រើប្រាស់ ដោយសារបញ្ហា
ប្រាក់កាស់ និងការយល់ដឹងរបស់ប្រជាជន អំពីផលប្រយោជន៍របស់អ៊ីនធឺរណែត៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Endgadget/techcrunch