ភ្នំពេញ៖ តារាសម្តែងច្រើនតែ ទទួលតំណែងជាតួម្តាយក្នុងរឿង នៅក្នុងផលិតកម្មមហាហង្ស និងផលិតកម្មរ៉ក់ កញ្ញា ផាន់ ផាភួង ថ្មីៗនេះ មានព័ត៌មានមួយត្រូវបាន អ្នកសិល្បៈយកមកនិយាយខ្សឹបខ្សៀវ ពីមាត់មួយទៅមាត់មួយបន្តកន្ទុយ គ្នាថា តារាសម្ដែងស្រីស្រស់ សាច់សរម៉ដ្ឋរលោងរូបនេះ កំពុងមានទំនាក់ទំនង ស្និទ្ធស្នាល ជាមួយបុរសមាឌធំ អ្នកជំនួញក្នុងស្រុកម្នាក់។

តាមប្រភពពីរង្វង់ អ្នកសិល្បៈបាននិយាយថា តារាស្រីកញ្ញា ផាន់ ផាភួង បានលួចមានទំនាក់ទំនង ស្នេហាជាមួយបុរស កំលោះពោះម៉ាយម្នាក់ មានវ័យប្រមាណជិត ៤០ឆ្នាំ ហើយសព្វថ្ងៃពួកគេ បានទាក់ទងគ្នាយ៉ាងកៀកកិត បំផុតរហូតមានពេលខ្លះ អ្នកទាំងពីរ បានដឹកដៃបណ្តើរគ្នា ចូលហាងញឹក ញាប់ទៀតផង។ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ ដោយស្មានថា ត្រឹមតែអ្នកស្គាល់គ្នាធម្មតា។

ប្រភពបានបន្តទៀតថា ចំពោះរឿង ដែលចំឡែក រហូតមានគេដាក់ការសង្ស័យ លើតារារូបនេះថា បានបង្កើតភ្លើងស្នេហ៍ លាក់បាំងនោះ ដោយសារថ្មីៗនេះ គេឧស្សាហ៍ឃើញ បុរសម្នាក់ខាងលើយកឡាន មកចាំទទួលតារាស្រីនាង ផាន់ ផាភួង ចេញទៅក្រៅជាប្រចាំ ។ ម្យ៉ាងទៀត បើសង្កេតមើលទៅលើសកម្មភាព របស់ពួកគេទាំងពីរហាក់បីដូចជាគូស្នេហ៍ដែលទើបតែឈាន ដល់ដំណាក់កាលនៃការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក។

ប្រភពខាងលើ បានបន្តថា មកដល់ពេលនេះ តារាសម្តែងវ័យ២៧ឆ្នាំកញ្ញា ផាន់ ផាភួង និង បុរសពោះម៉ាយជំនួញម្នាក់នោះ ទាក់ទងគ្នាបាន ប្រហែលជិតមួយឆ្នាំមកហើយ ។ ប៉ុន្តែយ៉ាងណាមិញគេ នៅមិនទាន់បានដឹងនៅឡើយទេ ថាតើទំនាក់ទំនងស្នេហា រវាងអ្នកទាំងពីរអាចនឹង ឈានដល់ដំណាក់កាល អនាគតនៃជីវិត ឬមួយយ៉ាងណានៅឡើយទេ?

កាលពីពេលថ្មីៗនេះ គេហទំព័រកម្សាន្ត Looking TODAY មិនទាន់អាចសុំការបកស្រាយ ពីកញ្ញា ផាន់ ផាភួង បាននៅឡើយទេ ។
តារាសម្តែងកញ្ញា ផាន់ ផាភួង មុននេះបន្តិចធ្លាប់ ទទួលរងនូវព័ត៌មានអាស្រូវស្នេហា ម្ដងរួចមកហើយ ខណៈមានការចោទប្រកាន់ ទៅលើតារាស្រីរូបនេះថា នាងមានទំនាក់ទំនង ស្រលាញ់មនុស្សស្រីដូចគ្នា ទើបបានជាកន្លងទៅ នាងមិនព្រមយកស្វាមី។ ប៉ុន្តែព័ត៌មាននេះត្រូវ បានកញ្ញា ផាន់ ផាភួង ចេញមុខប្រតិកម្មច្រានចោលភ្លាមៗ មិនបង្អន់យូរឡើយ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីវ័យ២៧ឆ្នាំ កញ្ញា ផាភួង បានក្រសោបយកប្រជាប្រិយភាព នៅក្នុងការសម្តែងជាតួម្តាយ បានយ៉ាងខ្លាំងក្លា ហើយភាពយន្តដែលនាង សម្តែងភាគច្រើន ច្រើនតែចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល