CamNews

ចាប់ខ្លួនអ្នក កាសែត ជាតិនិយម ពីបទ ប្រើហិង្សា

ភ្នំពេញ ៖ អ្នកកាសែតម្នាក់ នៅសារព័ត៌ មានជាតិនិយម ដែលមិនសូវឮឈ្មោះ ត្រូវ បានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បឹងរាំង ចុះទៅឃាត់ខ្លួន ក្រោយពី ទទួលសេចក្ដីរាយ ការណ៍ភ្លាមៗពីប្រជាពលរដ្ឋថា ជននេះបាន ប្រើអំពើហិង្សាដោយយកកៅអីជ័រវាយក្បាល បុរសម្នាក់ បណ្ដាលឱ្យបែកក្បាលពីរកន្លែង ។

មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍បឹងរាំង បាន ឱ្យដឹងថា អំពើហិង្សាដែលបង្កឡើងដោយអ្នក កាសែតរូបនេះ កើតនៅវេលាម៉ោង៥និង ៣០នាទីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅជាប់របងវត្ដកោះ ផ្លូវលេខ១៧៤ ភូមិទី៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងរាំង បានបញ្ជាក់ ថា ជនដៃដល់ដែលប្រើអំពើហិង្សាខាងលើ នេះ មានឈ្មោះឡៃ ប៉ឹង អាយុ៤៥ឆ្នាំ អះ អាងខ្លួនថា ជាអ្នកយកព័ត៌មានឱ្យអង្គភាព សារព័ត៌មានជាតិនិយម ស្នាក់នៅផ្ទះលេខ ៤៥ E2 ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។ ដោយឡែកជនរងគ្រោះ វិញ ឈ្មោះថោង ម៉េងលី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ៦៣ E3 ផ្លូវលេខ១៦៨ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា របួសក្បាលខាងឆ្វេងពីរកន្លែង ដេរ១០ថ្នេរ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ចនៅ វេលាម៉ោងកើតហេតុខាងលើនេះ ខណៈ ដែលជនរងគ្រោះ ដោតផ្លាសកុំព្យូទ័រ នៅ តូបបោះពុម្ពរបស់ឈ្មោះស្វាយ ញ៉ ស្រាប់តែ ពេលនោះ ជនសង្ស័យបានស្រែកជេរពីតូប របស់ខ្លួនថា អ្នកណាថា សង់រោងជនរងគ្រោះ ឮជេរក៏សួរទៅរកជនសង្ស័យស្រាប់តែជន សង្ស័យបានទាញកៅអីជ័រ វាយក្បាលជនរង គ្រោះ បណ្ដាលឱ្យបែកក្បាលពីរកន្លែង ។

ក្រោយទទួលសេចក្ដីរាយការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្ដរាគមន៍ ហើយចាប់ខ្លួនជនដៃដល់រូបនេះ យកមកសួរនាំ ដើម្បីមានវិធានការតាមផ្លូវ ច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល