ភ្នំពេញ : សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ បានអញ្ជើញ ចូលរួម សម្ពោធដាក់អោយ ដំណើរការក្រុមហ៊ុន GoldFax Investment Co.,Ltd (GFX) ដែលកូនប្រសារស្រី គឺលោកស្រី កែ សួនសុភី ភរិយាលោក ស សុខា ជាប្រធានក្រុមប្រឹក្សាភិបាល ។

ពិធីបើកអោយដំណើរការក្រុមហ៊ុនពាណិជ្ជកម្ម ដ៏ធំមួយនេះ បានធ្វើឡើង នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ដោយមាន ការចូលរួមផងដែរ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រុមហ៊ុន មន្រ្តីពាក់ព័ន្ធ ភ្ញៀវជាតិ អន្តរជាតិ និង បុគ្គិលក្រុមហ៊ុន ជាច្រើនាក់ផ្សេងទៀត។

ក្រុមហ៊ុន GoldFax Investment Co.,Ltd (GFX) មានទីតាំងស្ថិតនៅអាគារ Sun City ផ្លូវលេខ៣៧០ សង្កាត់បឹងកេងកង ទី១ ខណ្ឌចំការមន មានទិសដៅផ្តោត សំខាន់ជាដំបូងទៅលើសេវា ពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ និងពាណិជ្ជកម្ម និងសេវាជាច្រើនផ្សេងទៀត។

លោកស្រី កែ សួនសុភី បានបញ្ជាក់ថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនរបស់យើង នឹងទទួលបានជោគជ័យ យោង ទៅលើកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនអន្តរជាតិ ដែលខ្លាំង និងមានបទពិសោធន៏ ហើយយើង នឹងអោយ ក្លាយទៅជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដ៏ធំបំផុត នៅប្រទេសកម្ពុជា ព្រមទាំងជួយជំរុញវិស័យសេដ្ឋកិច្ច កាន់តែ ប្រសើរឡើង។

បុគ្គលិកក្រុមហ៊ុនផ្នែកទំនាក់ទំនង កញ្ញា គឹម សុខច័ន្ទនីកា បានពន្យល់ជាសាមញ្ញថា បើអតិថិជន ដាក់ទុន១០០ដុល្លារ នោះអាចខ្ចីពីក្រុមហ៊ុន បន្ថែម បាន២០០ភាគរយទៀត គឺ២មឺុនដុល្លារ សម្រាប់ការទិញអាត្រាការប្រាក់ (Currency) មកពីគ្រប់ប្រទេស ដែលត្រូវបង្ហាញលើទូរស័ព្ទដៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដូច្នេះបើអតិថិជនទិញត្រូវនោះ នឹងឈ្នះភ្លាមៗ តែម្តង តែបើទិញមិនត្រូវនោះ ទោះចាញ់ក៏ត្រឹម១០០ដុល្លារចុះក្រោមដែរ គឺប្រាក់ដែលយើងបាន វិនិយោគជាមួយក្រុមហ៊ុន ។

នាយកប្រតិបត្តិក្រុមហ៊ុន លោក Kelvin Han បានលើកឡើងផងដែរថា ចំណុចពិសេសរបស់យើង លើការប្រកួត ប្រជែង ជាមួយក្រុមហ៊ុនដទៃទៀតនោះ គឺកំរៃជើងសារទាប និងគំលាតនៃអត្រាប្តូរប្រាក់តូច ឧទាហរណ៏ ឈ្មួញកណ្តាល មួយចំនួនយកថ្លៃសេវាកម្មខ្ពស់ រហូតដល់៦០ដុល្លារ តែក្រុមហ៊ុនយើងយកត្រឹមតែ២០ដុល្លារ ប៉ុណ្ណោះ។

យោងតាមវិញ្ញាបនបត្រ ដែលក្រសួងពាណិជ្ជកម្ម ផ្តល់ជូនក្រុមហ៊ុន GFX ក្រៅពីការរកសីុផ្តល់សេវាពិគ្រោះយោបល់ លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្មនោះ ក្រុមហ៊ុនក៏មានបំណងរកសីុលើជំនួញជាច្រើនទៀតរួមមាន ទិញលក់ផ្លាស់ប្តូរទំនិញ នាំចូលឱសថសម្ភារបរិក្ខាពេទ្យគ្រប់ប្រភេទ ការជួលឃ្លាំងស្តុកទំនិញ ទិញលក់ជួលបញ្ចាំដីធ្លីផ្ទះសម្បែង ប្តូរប្រាក់ កែច្នៃ ទិញលក់គ្រឿងអលង្កា បើកមន្ទីរពេទ្យ បើកសាលារៀន ភ្នាក់ងារពាណិជ្ជកម្ម សេវារកការងារធ្វើ ផ្នែកព័ត៌មានវិទ្យា សេវាផ្សាយពាណិជ្ជកម្ម បោះពុម្ភផ្សាយ ផលិតខ្សែភាពយន្ត វីដេអូCD ដឹកជញ្ជូន សាងសង់ ជួលជុល បម្រើទេសចរណ៏ វិនិយោគវិស័យកសិកម្ម និងវិនិយោគលើវិស័យឧស្សាហកម្មជាដើម៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល