CamNews

សាលារាជធានីភ្នំពេញ នៅមិនទាន់ទទួលបានលិខិតពីគ្រួសារសពលោក កែម ឡី ជូនដំណឹងពីថ្ងៃដង្ហែសពជាផ្លូវការនៅឡើយទេ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរង សាលារាជធានីភ្នំពេញបានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា រហូតមកដល់ពេលនេះ គិតត្រឹមម៉ោង៤៖០០នាទីរសៀលថ្ងៃនេះ សាលារាជធានីភ្នំពេញ នៅមិនទាន់ទទួលបានលិខិតពីក្រុមគ្រួសារសព លោក កែម ឡី ជូនដំណឹងពីថ្ងៃដង្ហែសព ជាផ្លូវការនៅឡើយទេ​។

ការអះអាងរបស់ លោក ឃួង ស្រេង នេះបានធ្វើឡើង ក្រោយពីសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ គណៈកម្មការបុណ្យសព បានបញ្ជាក់ថា គណៈកម្មការ បុណ្យសព និងក្រុមគ្រួសារសព បានសម្រេចគ្នាធ្វើការដង្ហែសពលោក កែម ឡី ទៅបញ្ចុះនៅគេហដ្ឋានរបស់ លោក កែម ឡី ដែលស្ថិតនៅភូមិអង្គធាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទឹកដីកំណើតរបស់ លោក កែម ឡី ផ្ទាល់ នៅវេលាម៉ោង៧៖០០ព្រឹក ថ្ងៃទី ២៤​ ខែកក្កដា ឆ្នាំ២០១៦។

លោក ឃួង ស្រេង បានបន្តថា ទោះបីជាមានការជូនដំណឹងជាលិខិតពី គ្រួសារសពលោក កែម ឡី ក៏ដោយ សាលារាជធានីភ្នំពេញ នឹងកោះប្រជុំជាថ្មីម្តងទៀត ​ដើម្បីពិភាក្សាពីការត្រៀមរៀបចំថែរក្សា សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ខណៈដង្ហែសពលោក កែម​ ឡី ទៅកាន់ខេត្តតាកែវ។

សូមជំរាបថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ព្រះតេជគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការ​រៀបចំបុណ្យសព បាន​ប្រកាស​ពន្យារពេល​ហែ​សព​ លោក កែម ឡី ក្រោមមូលហេតុជាការសំណូរមពររបស់សាធារណជន ដែលចង់បន្ត​មក​ចូលរួម​ចែក​រំលែក​ទុក្ខ​ នៅ​ក្នុង​ពិធី​បុណ្យ​នេះ ហើយការពន្យារ ពេលនេះគ្មាន កាលកំណត់នោះទេ។ ចំពោះការសម្រេចពន្យារពេលនេះ​ សាលារាជធានីភ្នំពេញ បានសម្តែងការខកចិត្តយ៉ាងដំណំ ដោយសារតែការខកខាន ក្នុងការរៀបចំដង្ហែសព លោកបណ្ឌិត កែម ឡី ទៅស្រុកកំណើត នាខេត្តកាកែវ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

យ៉ាងណាក៏ដោយ លោក កែម រីទ្ធីសិទ្ធិ ប្អូនប្រុសបង្កើតលោកបណ្ឌិត កែម ឡី បានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News នៅថ្ងៃទី១៨ ខែកក្កដានេះថា មានបុគ្គលមួយចំនួនកំពុងអូសទាញយកសពលោក កែម ឡី ធ្វើអាជីវកម្មនយោបាយ ដូចនេះគ្រួសារសពមានទាំងរូបលោក និងក្រុមគ្រួសារប្រកាន់ជំហរ ដង្ហែសព លោក កែម ឡី ទៅស្រុកកំណើតនៅ ខេត្តតាកែវ នាសប្តាហ៍នេះជាកំហិត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី