មន្រ្តីសុខាភិបាល បាននិយាយកាលពីថ្ងៃច័ន្ទថា៖ ប្រទេសនីហ្សេរីយ៉ា កើតមានករណី ទីបីនៃជំងឺ Ebola នៅឯមជ្ឈមណ្ឌលប្រេងក្នុងរដ្ឋធានី Port Harcourt ដែលនាំឲមាន ចំនួនអ្នកឆ្លងសរុប មាន១៧នាក់ ហើយ២៧១នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការឈ្លបមើល។

វេជ្ជបណ្ឌិតមួយរូបនៅក្នុងរដ្ឋធានី Port Harcourt បានស្លាប់កាលពីសប្តាហ៏មុន បន្ទាប់ពី បានព្យាបាលមនុស្សម្នាក់ដែលបានប៉ះពាល់បុរសជនជាតិអាមេរិកកាត់លីបេរីយ៉ាម្នាក់ ដែលជាករណីដំបូង ត្រូវបានកត់ត្រា នៅក្នុ្ងងប្រទេសដែលមាន ចំនួនប្រជាជនច្រើនបំផុត ក្នុងទ្វីបអាហ្រ្វិក។

ករណីទីបី នៅក្នុងទីក្រុងប្រេង គឺជាអ្នកជំងឺស្រី ដែលជាវេជ្ជបណ្ឌិតម្នាក់ បានឆ្លងជំងឺ នោះពីវេជ្ជបណ្ឌិតដែលបានស្លាប់កាលពីសប្តាហ៏មុន។ មន្រ្តីសុខាភិបាល Onyebuchi Chukwu បាននិយាយនៅក្នុងសន្និសិតកាសែតមួយថា៖ ប្រជាជន៧២នាក់នៅក្នុងទីក្រុង Lagos ដែលជាទីក្រុងមានប្រជាជនរហូតទៅដល់ ២១លាននាក់ បានស្ថិតក្នុងការ ពិនិត្យថែទាំ។ ហើយ១៩៩នាក់ផ្សេងទៀត ស្ថិតក្នុង ការពិនិត្យថែទាំនៅឯ Port Harcourt។ Chukwu បាននិយាយទៀតថា៖មនុស្សពីរនាក់ ដែលបានប៉ះពាល់ វេជ្ជបណ្ឌិត ដែលបាន ស្លាប់នៅក្នុង Port Harcourt នោះ មានម្នាក់គឺជា វេជ្ជបណ្ឌិតមួយរូប ដែរ និងម្នាក់ទៀត គឺជាអ្នកបចេ្ចកទេសពេទ្យ ដែលធ្វើការនៅក្នុងមន្ទីរពេទ្យនោះ ឥលូវនេះ កំពុង ចេញរោគសញ្ញា និងបានទទួលយកការដាក់ឲនៅដាច់ពីគេ នៅឯ Rivers ទោះបីជាយ៉ាងណា ការធ្វើតេស្តដំបូង បានបង្ហាញលទ្ធផលអវិជ្ជមាន។

ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ news