យល់ដឹង ៖ ១. គ្រប់គ្រងពេលវេលាសិក្សាប្រកបដោយប្រសិទ្ធភាព

២. ប្រកាន់ខ្ជាប់នូវទម្លាប់ល្អ៖ មើលមេរៀន ធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យ និង មករៀនជាទៀងទាត់

៣. រៀនត្រូវមានទិសដៅជាស្រេចថាខ្លួនចង់បានត្រឹមណា

៤. ផ្ចង់អារម្មណ៍សិក្សានិងស្តាប់គ្រូពន្យល់បើមិនយល់ត្រង់ណាត្រូវហ៊ានសួរភ្លាម

៥. កត់ត្រាខ្លឹមសារមេរៀនសំខាន់ៗ

៦. ធ្វើកិច្ចការសាលាដែលគ្រូដាក់ឲ្យ ចូរចងចាំថាគ្រូដាក់លំហាត់ឲ្យធ្វើគឺសុទ្ធតែមានមូលហេតុ។ មូលហេតុនោះគឺធ្វើឲ្យអ្នកចេះដឹង។

៧. រំលឹកមេរៀនជារៀងរាល់ថ្ងៃ កុំរង់ចាំរហូតជិតដល់ថ្ងៃប្រឡងទើបមើលមេរៀន

៨. រៀបចំរបស់របរឲ្យមានរបៀបរៀបរយ បែងចែកកន្លែងទុកដាក់របស់ ហើយទុកដាក់របស់ឲ្យត្រូវកន្លែងមានរបៀប

៩. រៀនដោយមានទឹកចិត្តចង់រៀន

១០. តាំងចិត្តរៀន តាំងចិត្តធ្វើយ៉ាងពិតប្រាកដ ព្យាយាមសិក្សា

ជោគជ័យនៅចំពោះមុខអ្នក!

សាលារៀន salarean.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល