ព័ត៌មានអន្តរជាតិ ៖ ភារវករពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ដែលត្រូវបានពិភពលោក ស្គាល់ឈ្មោះ យ៉ាងច្បាស់ថា ជា ISIS នោះ បានរៀបចំផែនការគ្រោងនឹងវាយប្រហារកំទេចសភា ប្រទេស ទួរគី នេះ បើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Dogan របស់ប្រទេសទួរគី ក្រោយពីមានភស្តុតាងសរ បំភ្លឺពីប្រធានការិយាល័យព្រះរាជអាជ្ញាសាធារណៈ ទីក្រុង Istanbul ។

ជនសង្ស័យ IS ម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Selim S បានធ្វើការឈ្លបយកការណ៍ជាពិសេស នៅតំបន់មួយចំនួនជិតនឹងអាគារសភាជាតិ ក៏ដូចជា នៅឯស្នាក់ការកណ្តាល គណបក្សអភិវឌ្ឍន៍យុត្តិធម៌ និងនៅតាមបណ្តាវិហារជាច្រើនផ្សេងៗទៀតផងដែរ នៅក្នុងទីក្រុង Istanbul ។ ប្រភពបញ្ជាក់ឲ្យ ដឹងថា ជនសង្ស័យ ៣៥នាក់ ប្រឈមនឹងការចាប់ពាក់ព័ន្ធនឹងគម្រោងវាយប្រហារលើកនេះ តួយ៉ាង ២៨នាក់ ក្នុងចំណោម ៣៥នាក់ ត្រូវបានចាប់ឃាត់ខ្លួនហើយ នេះបើយោងតាមសម្តី ព្រះរាជអាជ្ញា ក្នុង នោះ ៦នាក់រងនូវការផ្តន្ទាទោសប្រហារជីវិត ខណៈមួយចំនួនផ្សេងទៀត រងនូវការចាប់ពន្ធនាគារដល់ ទៅ ១៥ឆ្នាំ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ