CamNews

ឡុង ប៊ុនហេង ទម្លាយថា មានអ្នកចាំឧបត្ថម្ភ ក្នុងថ្ងៃធ្វើខួបកំណើត

ភ្នំពេញ៖ ជាទូទៅឲ្យតែ អ្នកសិល្បៈ រៀបចំកម្មវិធីជប់លៀង ខួបកំណើត ឬពិធីអ្វីមួយ តែងតែលេចឮព័ត៌មាន ថាមាន អ្នកនេះអ្នកនោះ នៅពីក្រោយខ្នង ចាំចេញលុយកាក់ឲ្យ ជាពិសេសគឺអ្នក សិល្បៈជានារីតែម្ដង ។ ប៉ុន្តែទន្ទឹម ស្របពេល ដែល តារាសម្តែងរូបសង្ហា លោក ឡុង ប៊ុនហេង ត្រៀមខ្លួនរៀបចំ ពិធីជប់លៀង ខួបកំណើតនោះ លោកបានបង្ហើប ដោយទទួលស្គាល់ថា ការរៀបចំខួបកំណើតនេះ គឺលោកបានទទួលការឧបត្ថម្ភពីអ្នកជាទីស្រលាញ់មែន ហើយក៏គ្មាន ហេតុផលអី ដែលលោកត្រូវលាក់បាំងនោះទេ ។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY តារាសម្តែងដែល មានឈ្មោះបោះសំឡេងគួរសម ក្នុងស្រទាប់ យុវវ័យ លោក ឡុង ប៊ុនហេង បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ លោកមានរៀបចំ ពិធីជប់លៀង ខួបកំណើតរបស់ខ្លួន គម្រប់២៦ឆ្នាំ ដោយរៀបចំ នៅក្នុងក្លឹប RCA។ បើតាមគម្រោង គឺអញ្ជើញតែមិត្ត ដែលជិតដិត ប្រមាណ៣០-៤០នាក់ប៉ុណ្ណោះ ។ ក្នុងកម្មវិធីជប់លៀងនេះ លោកមិនបានធ្វើធំដុំ អញ្ជើញភ្ញៀវច្រើនទេ ព្រោះមិនចង់ រំខានភ្ញៀវ យើងដឹងហើយថា ការងារសិល្បៈ គឺមានការរវល់ច្រើន ។

តារាប្រុសរូបនេះបាននិយាយ ទទួលស្គាល់ថា « តាមពិតទៅ នៅក្នុងពិធីជប់លៀង ខួបកំណើតនេះ គឺខ្ញុំបានទទួលការ ឧបត្ថម្ភ ពីបងស្រីធម៌ដែលរស់នៅ ឯប្រទេសអូស្ត្រាលី និងទទួលបាន ការបញ្ចុះតម្លៃ៥០ភាគរយ ពីម្ចាស់ក្លឹប RCA ។ តែខ្ញុំមិនទាន់អាចកំណត់ច្បាស់ទេថា ការរៀបចំកម្មវិធីនេះ ចាយលុយអស់ប៉ុន្មានទេ គឺមានតែចាំមើលដល់ថ្ងៃ តែបើ ខ្ញុំគិតប្រហែល ជាអស់ខ្ទង់ប្រហែលជា២-៣ពាន់ដុល្លារអីហ្នឹង ដោយសារក្នុងកម្មវិធី គឺយើងញុំាស្រា Chivas ផងដែរ » ។
លោក ប៊ុនហេង បានប្រាប់ឲ្យដឹងទៀតថា លោកចង់រៀបកម្មវិធីតូចមួយ ដើម្បីបានជួបជុំ អ្នកសិល្បៈ មិត្តភក្តិ ព្រោះថា ជាធម្មតា សម្រាប់លោក និងមិត្តភក្តិ បើមិនមានកម្មវិធីអ្វីទេ គឺកម្របានជួបគ្នាណាស់ អ៊ីចឹងហើយ គោលបំណង គឺចង់ បានភាព សប្បាយរីករាយ និងជួបជុំមិត្តភក្តិ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល