ព័ត៌មានជាតិ ៖ តារាស្ថាបត្យករ ដើមកំណើត អ៊ីរ៉ាក់ សញ្ជាតិ អង់គ្លេស លោកស្រី Zaha Hadid បានបង្ហាញ នូវគម្រូប្លង់មេ ដ៏មហាអស្ចារ្យ សម្រាប់សារមន្ទីរប្រល័យពូជសាសន៍ថ្មី នៅកម្ពុជា ដែលជារំឭកដល់កាលប្ប វត្តិនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម សម័យប៉ុលពត ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ដែល បានសម្លាប់ ប្រជាជនកម្ពុជា ដល់ទៅ ២ លាននាក់ជាង ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា "វិទ្យាស្ថាន ស្លឹករឹត" នឹងចាប់ដំណើរ ការ សាងសង់ នៅអំឡុងឆ្នាំ ក្រោយ ដោយនៅក្នុងនោះ មិនត្រឹមតែសំកាំងខ្លួន តាំង នាម ត្រឹម តែ សារ មន្ទីរប្រល័យពូជសាសន៍ថ្មីតែ ប៉ុណ្ណោះទេ តែ សំណង់អាគារ ដ៏អស្ចារ្យមួយនេះ ក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវ សាលា បញ្ចប់ការសិក្សា សួន ឧទ្យាន សា ធា រណៈ និងជាស្ថាប័នដ៏ធំ និង ចម្ប ង មួយ ទៀត បន្ទាប់ពី មជ្ឈមណ្ឌលឯកសារ កម្ពុជា Documentation Centre of Cambodia (DC-Cam) ។

រូបភាព និងព័ត៌មានលម្អិតត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះសរបញ្ជាក់អោយឃើញជាមួយ នឹងគម្រូ ប្លង់មេ ស្តីអំពីរចនាបទ សំណង់អាគារទាំងមូល រួមមាន ដូចជា តួប៉មឈើទាំង ៥ មានរ យៈកំពស់ ចន្លោះពី ៣ ទៅ ៨ ជាន់ អមជុំវិញ ដោយអាងទឹក ជារចនាបទកំពូល មានបែបផែន នឹងផ្នត់គំនិត ស្រដៀង ទៅនឹង សំណង់អច្ឆិរយៈរបស់កម្ពុជា នោះគឺ ប្រាសាទអង្គរវត្ត អមជុំវិញ ដោយគូទឹក បារាយណ៍ទឹកថ្លា ។

កំពូលស្ថាបត្យករ លោកស្រី Hadid បានគូសបញ្ជាក់ស្តីអំពី ការរចនាម៉ូតលើកនេះ អោយដឹងថា "នឹងមាន ការផ្លាស់ប្តូរពិតប្រាកដ ដោយពាំនាំមកនូវពន្លឺជីវិតជោគជ័យថ្មី មកកាន់ សំណង់ អាគារនេះ កើត ចេញពី ដានសោកនាដកម្ម ដ៏មិនអាចបំភ្លេចបាន នាពេលអតីតកាល" "នាងខ្ញុំចង់អោយវិទ្យាស្ថានមួយនេះ បំបែក ចេញនូវភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែ វាត្រូវតែពាំនាំមកវិញ នូវសុទិដ្ឋនិយម និងសម្លឹងមើលអនាគត ខណៈបណ្តា សារមន្ទីរជាច្រើន តែងតែបង្កប់នូវ ភាពម៉ង់សៅក្នុងចិត្ត ដោយនៅតែធ្វើអោយលោកអ្នក បន្ត មានចឹងខឹង មិនមានការលើកឡើងនោះ ភាគច្រើនជា សំណង់អាគារ ជាការសាងសង់ និងរចនាម៉ូត ដោយបុរស ដូច្នេះ នាងខ្ញុំបានគិតថា ស្រ្តីអាចធ្វើបានល្អច្រើនជាងនេះទៅទៀត " ។

ទស្សនវិស័យលោក ឆាំង យុ ដែលជា សកម្មជនសិទ្ធមនុស្សដ៏ឆ្នើម និង ជាអ្នកស៊ើបអង្កេតមួយរូប ស្តីអំពី អំពើព្រៃផ្សៃរបស់ខ្មែរ ក្រហម វិទ្យាស្ថានស្លឹករឹត ត្រូវបានបង្កើតឡើងដោយរូបលោកផ្ទាល់ ដោយផ្តោត ទៅ លើការឆ្លុះបញ្ជាំងពីអតីតកាល ការធ្វើអោយ ជា សះស្បើយ និង ការបង្រួបបង្រួម ជាតិ ។ ចំណែក ឯការ សិក្សា ស្រាវជ្រាវ និងការអប់រំរបស់វិទ្យាស្ថានស្លឹករឹត បង្កើតឡើង ក្នុង គោល បំណង រំឭកដល់ជីវិតមនុស្ស ដែលបានបាត់បង់កាលពីអតីតកាល ដោយស្ថាបនាអនាគត អោយ ប្រសើរឡើង ។

វិទ្យាស្ថានស្លឹករឹត នឹងសង់នៅក្នុងបរិវេណអាគារសិក្សាមួយ ដែល មិនបានធ្វើការសិក្សាជាយូរមក ហើយ ពោល ទីតាំង អគារ វិទ្យា ស្ថានថ្មីនេះ មានទីតាំង នៅក្នុងប រិវេណ វិទ្យាល័យ បឹងត្របែក ដែលផ្ដល់ ដោយ រាជរដ្ឋាភិបាល កម្ពុជា ជូន មជ្ឈមណ្ឌល ឯកសារកម្ពុជា ។ វិទ្យាស្ថានស្លឹករឹត ត្រូវបាន ទទួលស្គាល់ ជាផ្លូវ ការ ជាសកលវិទ្យាល័យ ក្នុងនាមជា វិទ្យា ស្ថាន ឧត្តម សិក្សា សាធារណៈមួយនៅកម្ពុជា។ ការសាងសង់ វិទ្យាស្ថាន ស្លឹករឹត នឹង ត្រូវបានផ្តល់ការគាំទ្រ ផ្នែក ហរិញ្ញវត្ថុ ពី ប្រទេសជាច្រើន ដែលមានការប្តេជ្ញាខ្ពស់ ក្នុងការទប់ស្កាត់អំពើប្រល័យ ពូជសាសន៍ ៕

បញ្ជាក់ ៖ សម្រាប់ព័ត៌មានលម្អិត ស្តីអំពី វិទ្យាស្ថាន ស្លឹករឹត សូមចុចទីនេះ ដើម្បីចូលទៅកាន់គេហទំព័រផ្លូវ ការ

<object width="493" height="422" data="http://www.youtube.com/v/nuJCvdsLoa0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/nuJCvdsLoa0&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Bangkokpost, theguardian, cambodiasri.org ,